រុស្ស៊ី​បង្កើន​ការវាយលុក​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន

2023/03/06 07:30:13 pm        387

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​កំពុង​បង្កើន​ការវាយលុក​របស់​ពួកគេ​ ដើម្បី​ហ៊ុមព័ទ្ធ​ទីក្រុង​យុទ្ធសាស្ត្រ Bakhmut ក្នុង​បំណង​គ្រប់គ្រង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។

នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទាហាន​រុស្ស៊ី​មិនបាន​បោះ​បង់​ចោល​ការ​ប៉ុនប៉ង​ដើម្បី​ហ៊ុមព័ទ្ធ​ទីក្រុង Bakhmut នោះទេ​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​ខ្លួន​បាន​បំផ្លាញ​ទាហាន​អ៊ុយក្រែ​ន រថពាសដែក និង​គោលដៅ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ Donetsk។ ក្រសួង​និយាយ​ថា យោធា​របស់​ខ្លួន​បាន​បាញ់​កាំភ្លើង​ធំ​ទៅលើ​ទីក្រុង Kharkiv ភាគ​ខាងកើត និង​ទីក្រុង Zaporizhzhia ភាគ​ខាង​ត្បូង​។​ ការ​បាញ់​ផ្លោង​របស់​រុស្សី​ទៅលើ​អគារ​លំនៅឋាន​បានបណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​រង​របួស​កើន​ឡើង​។

មនុស្ស ១៣​នាក់​បាន​ស្លាប់​បន្ទាប់ពី​អគារ​អឹផាត់​មឹន​កម្ពស់ ៥​ជាន់​មួយ​កន្លែង​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​ទីក្រុង Zaporizhzhia ហើយ​មនុស្ស ៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​លើ​លំនៅឋាន ១​ខ្នង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង Kherson កាលពី​ថ្ងៃ​សៅរ៍​។ ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Andriy Yermak បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ភេរវ​ករ​រុស្ស៊ី​នៅតែ​បន្ត​សម្លាប់​ជន​ស៊ីវិល​។ ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ប្រឈម​នឹង​កង្វះ​ការ​ផ្គត់ផ្គង់​ផ្នែក​យោធា​នៅ​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm