ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមពាក់កណ្ដាលខែមីនានេះ

2023/03/06 08:19:57 pm        293

ភ្នំពេញ៖ ការបណ្ដុះបណ្ដាលអ្នកស័្មគ្រចិត្ត ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣នេះ។ ការបណ្ដុះបណ្ដាលនេះ គឺផ្តោលើប្រធានក្រុមបង្គោលប្រមាណ៣០០នាក់។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ បានលើកឡើងនៅព្រឹកនេះថា បច្ចុប្បន្នមានប្រជាពលរដ្ឋដាក់ពាក្យចូលរួម​ជា​អ្នកស្ម័គ្រចិត្តចំនួនជាង៨០០០នាក់​ ក្នុងនោះគឺសម្ភាសន៍រួចរាល់ក្នុងចំនួនប្រមាណ ៥០០០នាក់។

ឯកឧត្តមបន្តថា កិច្ចការបន្ទាប់នេះ គឺជាការរៀបចំធ្វើការបណ្ដុះបណ្ដាល។ ការបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា ដោយផ្តោតសំខាន់លើអ្នកស្ម័គ្រចិត្តជាប្រធានក្រុម​បង្គោល​ក្នុងចំនួន ប្រមាណ៣០០នាក់ ពុំមែនបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តគ្រប់រូបនោះទេ។ ចំពោះការបណ្ដុះបណ្ដាលនេះ​ គឺអាចរៀបចំឡើងជាច្រើនសារ ​លើសពីមួយដង ដើម្បីធានាថា ការរៀបចំព្រឹត្តិការណ៍កីឡាធំទាំងពីរប្រព្រឹត្តទៅបានរលូន។

អ្នកស្ម័គ្រចិត្តដែលត្រូវការ សម្រាប់ចូលរួមចំណែករៀបចំព្រឹត្តិការណ៍កីឡាសំខាន់ទាំងពីរនេះ បើកឱកាសឱ្យ ​បុគ្គលគ្រប់រូប ដោយមិនប្រកាន់វ័យ មិនប្រកាន់ជាតិសាសន៍ រឺកម្រិតចេះដឹង​ផ្នែកភាសានោះទេ។ លើសពីនេះ ក៏បើកឱកាសឱ្យជនមានពិការភាព អាចចូលរួមធ្វើជាអ្នកស័្មគ្រចិត្តផងដែរ។ កន្លងមកនេះ ក៏មានជនបរទេស សិស្សនិស្សិត អ្នកធ្វើការ ក៏ដូចជាអ្នកមានវ័យលើសពី ៤០ឆ្នាំ បានទៅសម្ភាសន៍ ធ្វើជាអ្នកស្ម័គ្រចិត្តដែរ។

សូមបញ្ជាក់ថា តាមគោលការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា មានតម្រូវការអ្នកស្ម័គ្រចិត្តចំនួន ៧០០០នាក់ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះ។ ឆ្នាំ២០២៣នេះជាឆ្នាំដំបូង ​ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលរង់ចាំអស់រយៈពេល៦៤ឆ្នាំហើយ៕ អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm