
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការណែនាំដល់សាខាបក្សប្រជាជន នៅអាមេរិក ឱ្យបើកទ្វារស្វាគមន៍ក្រុមប្រឆាំង ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេ បានសូមទោស និងដឹងកំហុសរបស់ខ្លួន ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅ ព្រឹកថ្ងៃទី៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាខាបក្សនៅអាមេរិក ឱ្យទទួលយក លោក ធី ចចា ជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់លោកបានសូមទោស និងដឹងកំហុសរបស់ខ្លួន ដែលធ្លាប់ធ្វើកន្លងមកលើសម្តេច និងគណបក្សប្រជាជនកម្ពជា ។
គួរបញ្ជាក់ថា កន្លងមកតែងតែមានអ្នករិះគន់ ឬសមាជិកបក្សប្រឆាំងជាច្រើននៅឯក្រៅប្រទេស បន្ទាប់ពីបានយល់ និងមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានងាកមកចូលរួមជាមួយបក្សប្រជាជន កម្ពុជាជាហូរហែ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ គឺក្រុមយុវជនជាច្រើន ដែលពីមុនក៏ធ្លាប់បានរិះ គន់រាជរដ្ឋាភិបាល បានងាកមកចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ៕
អត្ថបទ៖ មុត សុទ្ធ