ក្រសួងសុខាភិបាល មានមោទនភាពក្នុងការបម្រើសុខភាពជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព

2023/03/06 08:37:01 pm        447

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលទូទាំងប្រទេស លើកទី៤២ និងបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ឆ្នាំ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះថា ក្រសួង មានមោទនភាពក្នុងការបម្រើសុខភាពជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រី្ត ក៏សូមសម្តែងនូវការកោតសរសើរដ៏ស្មោះដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចក្នុង​រយៈពេល​កន្លងមកនេះ យ៉ាងយកចិត្តទុកដាក់តាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួល​ខុស​ត្រូវខ្ពស់ និងទទួលបានសមិទ្ធផលដ៏គួរជាទីមោទនៈ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២ថ្ងៃ នៃអង្គសន្និបាត​សុខាភិបាល​លើកទី៤២នេះ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងខិតខំពិនិត្យ ពិចារណា ពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ​ដើម្បីដកស្រង់​ យកបទពិសោធន៍ល្អៗ យើង​ក៏ពិនិត្យផងដែរ នូវបញ្ហាប្រឈមដែលយើងត្រូវជម្នះ ដោះស្រាយដោយមិន អល់ឯក ឬរង់ចាំ ដើម្បីយកទៅអនុវត្តបន្តនៅតាមអង្គភាព ​មូលដ្ឋានរបស់ខ្លួនឲ្យបានជោគជ័យ និងប្រសិទ្ធភាព​បន្ថែមទៀត។ ជាពិសេសទៅទៀតនោះ អង្គសន្និបាតទាំងមូលនឹងបាន​ត្រងត្រាប់ស្ដាប់ និងទទួល​យកនូវអនុសាសន៍ដ៏មានសារសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតេជោ នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៅពេលបិទសន្និបាត នាថ្ងៃស្អែកនេះ។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ បានធ្វើរបាយការណ៍សង្ខេបសមិទ្ធផល​សុខាភិបាល ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត ឲ្យដឹងថា ចំនួនមូលដ្ឋាន​សុខាភិបាលសាធារណៈ ពីឆ្នាំ២០១៨-២០២២ ក្នុងនោះប្រភេទមូលដ្ឋានសុខាភិបាលសាធារណៈ តាមរាជធានី-ខេត្ត ឆ្នាំ២០២២ ស្រុកប្រតិបតិ្ត ចំនួន១០៣, មនី្ទរពេទ្យរាជធានី-ខេត្ត ចំនួន២៥, មនី្ទរពេទ្យបង្អែកស្រុក ចំនួន៩៥, មណ្ឌលសុខភាព ចំនួន១,២៨៨ និងប៉ុស្តិ៍សុខភាពចំនួន១២៥ និងមនី្ទរពេទ្យជាតិ សរុបចំនួន១២(មនី្ទរពេទ្យកាល់ម៉ែត, មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មនី្ទរពេទ្យកុមារជាតិ, មនី្ទរពេទ្យគន្ធបុប្ជា, មនី្ទរពេទ្យព្រះអង្គឌួង, មនី្ទរពេទ្យជ័យវរ្ម័នទី៧, មនី្ទរពេទ្យសម្ភព និងរោគស្រី្ត នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មនី្ទរពេទ្យរបេង នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មនី្ទរពេទ្យជាតិ តេជោសន្តិភាព, មនី្ទរពេទ្យហ្លួងម៉ែ និងមនី្ទរពេទ្យព្រះសីហនុ នៃមណ្ឌលកី្តសង្ឃឹម។

ជាមួយគ្នានោះដែរលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានលើក​ឡើងថា អង្គការសុខភាពពិភពលោក ដៃគូសុខាភិបាល​ និងម្ចាស់ជំនួយទាំងអស់ នៅតែ​បន្តប្តេជ្ញា​ចិត្តធ្វើការងារប្រកៀកស្មាគ្នាជាមួយនឹងបុគ្គលិកថែទាំសុខភាព និងរដ្ឋាភិបាល​នៃព្រះរាជា​ណាចក្រ​កម្ពុជា ជាពិសេសក្រសួងសុខាភិបាល ​ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm