លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​៨៣៤​នាក់ ​នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​ បាន​ជា​សះស្បើយ​

2021/04/28 05:25:42 am        33


ភ្នំពេញ៖ លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី អនុ​ប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ បាន​​បញ្ជាក់ថា អ្នក​ជំងឺ​កូវីដ-១៩​ដល់​ទៅ ៨៣៤​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​កាល​ពី​ថ្ងៃទី២៧ ខែមេសា ​ម្សិល​មិញ​នេះ។

លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី ភរិយា​របស់​ឯកឧត្ដម ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា បាន​បញ្ជាក់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជំទាវ​​កាល​ពី​យប់​មិញ​នេះ។

លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី បាន​រៀបរាប់​ថា​៖ «ថ្ងៃ​នេះ​ព្រះ​ចន្ទ​រះ​ពេញ​វង់​ល្អ​ណាស់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ល្អ​ពីព្រោះ​អ្នក​ជំងឺ​ដែល​កំពុង​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល Covid កោះ​ពេជ្រ​ចំនួន ៨៣៤​នាក់ បាន​ជា​សះ​ស្បើយ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​ផ្ទះ​ចំនួន ១៤​ថ្ងៃ​បន្ត​ទៀត»។

លោក​ជំទាវ ពេជ្រ ច័ន្ទមុន្នី បាន​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ជា​សះ​ស្បើយ​ទាំង​អស់ ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​បន្ថែម​ទៀត អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូ​ពេទ្យ និង​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ដល់​សំណាក​វិញ​ ១៣​ថ្ងៃ​ក្រោយ​ពី​ចាក​ចេញ​ពី​មណ្ឌល​ព្យាបាល​នេះ។

លោក​ជំទាវ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​នៃ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ព្យាបាលដោយ​យក​ចិត្ត​ទុក​ដាក់ និង​កង​កម្លាំង​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ការពារ រៀបចំ និង​សម្រួល​សណ្ដាប់​ធ្នាប់​នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​នេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am