ស៊ី​រី​ថ្កោលទោស​ទស្សនកិច្ច​របស់​ឧត្ដមសេនីយ៍​អាមេរិក​ទៅ​ភាគ​ឦសាន​គ្រប់គ្រង​ដោយ​ជនជាតិ​ឃឺ​ដ​

2023/03/06 09:29:19 pm        502

​ស៊ីរី៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ក្រសួងការបរទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមីនា បាន​ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក ទៅកាន់​មូលដ្ឋានទ័ព​មួយកន្លែង​នៅ​ភាគ​ឦសាន​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ឃឺ​ដ ដោយបាន​ចាត់ទុក​សកម្មភាព​នេះ​ថា​ខុសច្បាប់​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ភ្លាមៗ​របស់លោក​កាលពី​ថ្ងៃ​សៅរ៍ នាយសេនាធិការ​ចម្រុះ​លោក Mark Milley បាន​ជួប​ជាមួយ​ទាហាន​អាមេរិក​ដែល​ឈរជើង​នៅ​ក្នុង​តំបន់​នានា ​ក្នុង​ប្រទេស​ស៊ី​រី​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ក្រោម​ការគ្រប់គ្រង​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដឹកនាំ​ដោយ​ជន​ជាតិ​ឃឺ​ដ​។ ​ទាហាន​អាមេរិក​ប្រមាណ ៩០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​មូលដ្ឋាន និង​ប៉ុស្តិ៍​ច្រើន​កន្លែង​នៅ​ទូទាំង​ភាគ​ឦសាន​ប្រទេស​ស៊ី​រី ជា​ផ្នែក​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​សេសសល់​។ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ SANA បាន​ដកស្រង់​សម្តី​មន្ត្រី​ក្រសួងការបរទេស​ថា ប្រទេស​ស៊ី​រី​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយសេនាធិការ​អាមេរិក ​ទៅកាន់​មូលដ្ឋាន​យោ​ធាអាមេរិក​ដោយ​ខុសច្បាប់​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។

មន្ត្រី​ក្រសួង​ការបរទេស​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក Milley គឺជា​ការរំលោភ​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ប្រទេស​ស៊ី​រី ដោយ​អំពាវនាវ​ឱ្យ​រដ្ឋបាល​សហរដ្ឋអាមេរិក​បញ្ឈប់​ជាបន្ទាន់​ នូវ​ការ​រំលោភបំពាន​ជា​ប្រព័ន្ធ​លើ​ច្បាប់​អន្តរជាតិ និង​ការ​គាំទ្រ​ចំពោះ​ក្រុម​ប្រដាប់​អាវុធ​ផ្តាច់​ខ្លួន​។ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក Bashar al-Assad ចាត់ទុក​ការដាក់​ពង្រាយ​កងកម្លាំង​សហរដ្ឋអាមេរិក ​នៅ​ក្នុង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ថា​ជា​ការ​ចូល​គ្រប់គ្រង ហើយ​បាន​ចោទប្រកាន់​កងកម្លាំង​ឃឺ​ដដែល​ចូលបក្ស​សម្ព័ន្ធ​សហរដ្ឋអាមេរិក​ថា​ជា​ក្រុម​ផ្តាច់ខ្លួន​។ ប៉ុន្តែ​មន្ត្រី​ឃឺ​ដ​បាន​បដិសេធ​រាល់​ការប៉ុនប៉ង​ផ្តាច់ខ្លួន និង​បាន​និយាយ​ថា​ ពួកគេ​ព្យាយាម​រក្សា​ការគ្រប់គ្រង​ខ្លួនឯង ដែល​ទីក្រុង​ដា​ម៉ាស​មិន​ទទួលស្គាល់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm