ទួរគី និង​ស៊ី​រី​ប្រឈម​បញ្ហា​ការសាងសង់​ឡើងវិញ​ ១​ខែ​បន្ទាប់ពី​រញ្ជួយ​ដី​

2023/03/06 09:54:07 pm        567

​ទួរគី៖ ប្រទេស​ទួរគី​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ការ​បន្ត​ការ​ជួយ​សាងសង់​ឡើងវិញ ​នៅ​ក្នុង​តំបន់​ទទួលរង​ដោយ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​កាលពី​មួយខែ​កន្លងទៅនេះ​។​ ​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី ​នៅ​ជិត​ព្រំដែន​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ​។

ការ​រញ្ជួយ​ដី និង​រំ​ញ័រ​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​មនុស្ស​ជិត ៥២.០០០នាក់​ស្លាប់ ​ដែល​ ៤៥.៩៦៨​នាក់​នៅក្នុង​ប្រទេស​ទួរគី និង ៥.៩១៤នាក់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​ ​រដ្ឋាភិបាល​ទួរគី​និយាយថា អគារ​ជាង ២០០,០០០​ខ្នង​បាន​បាក់​រលំ ឬ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​។ ក្រុមមន្ត្រី​បាន​និយាយថា ​មនុស្ស ១៤​លាន​នាក់ ឬ ១៦​ភាគរយ​នៃ​ចំនួន​ប្រជាជន​ប្រទេស​ទួរគី​បាន​បាត់បង់​លំនៅឋាន​របស់​ពួកគេ ឬ​បាន​រង​ផល​ប៉ះពាល់​។​ ​មនុស្ស​​ជាង ១.៤៤លាន​នាក់ត្រូវបាន​រាយការណ៍​ថា ​បាន​បង្ខំ​ឱ្យ​ស្វែងរក​ទីជម្រក​នៅក្នុងតង់ ប៉ុន្តែ​អ្នក​ជម្លៀស​ខ្លួន​កំពុង​ត្អូញត្អែរថា ទឹក អាហារ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត​ មិនត្រូវ​បានផ្តល់​ឲ្យ​មកកាន់​តំបន់​រងគ្រោះ​នោះទេ​។

ប្រជាជន​មួយចំនួន​នៅក្នុង​ខេត្ត Kahramanmaras ភាគខាងត្បូង​ដែល​រងគ្រោះ​ខ្លាំង នៅតែ​បន្ត​រស់នៅក្នុង​តង់​ក្រោម​ស្ថានភាព​លំបាក គ្មាន​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ដែល​ពួកគេ​បាន​រិះគន់​រដ្ឋាភិបាល​ថា មិនបាន​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ភៀសខ្លួន​កំពុងស្នាក់នៅ​ក្នុង​តង់​។​ ​នៅក្នុង​ប្រទេស​ស៊ី​រី អ្នក​នៅ​រស់រានមានជីវិត​នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​គ្រោះ​រញ្ជួយ​ដី​របស់​ប្រទេស ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាលទំនងជា​ពុំ​ទទួលបាន​ជំនួយ​សង្គ្រោះ​គ្រប់គ្រាន់​នោះទេ​។ ​ធនាគារពិភពលោក​បាន​និយាយថា ការរញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​ប្រទេស​ស៊ី​រី​កាលពី​ខែ​មុន​ បានបណ្តាលឱ្យមាន​ខាតបង់​តាម​ការប៉ាន់ប្រមាណ​មាន ៥.១ពាន់​លាន​ដុល្លារក្នុងការ​បំផ្លាញ​ដោយផ្ទាល់​។ តួលេខ​នេះ​ប្រហែល ១០ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm