ប្រធាន​ស្ថានីយ​រថភ្លើង​ប្រទេស​ក្រិ​ក​ត្រូវ​ឃុំខ្លួន​រង់ចាំ​ការកាត់ក្តី​ជុំវិញ​គ្រោះថ្នាក់​រថភ្លើង

2023/03/06 10:21:10 pm        508

​ក្រិក៖ មេធាវី​និយាយ​ថា ប្រធាន​ស្ថានីយ​រថភ្លើង​ទីក្រុង Larissa របស់​ប្រទេស​ក្រិ​កត្រូវ​បាន​ឃុំខ្លួន​ដោយ​រង់ចាំ​ការ​កាត់ក្តី ក្រោម​ការចោទប្រកាន់​ទាក់ទង​ទៅ​នឹង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​កំណត់ត្រា​ប្រទេស​។

ប្រធាន​ស្ថានីយ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១ ខែមីនា បន្ទាប់ពី​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដឹក​មនុស្ស​ច្រើនជាង ៣៥០​នាក់​នៅ​លើ​រថភ្លើង​បាន​បុក​គ្នា​ជាមួយ​រថភ្លើង​ដឹកទំនិញ​ ១គ្រឿង​ផ្សេងទៀត​នៅ​ជិត​ទីក្រុង Larissa ភាគ​កណ្តាល​ប្រទេស​ក្រិ​ក បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៥៧​នាក់​ស្លាប់ និង​រង​របួស​ជាច្រើន​នាក់​។​ មេធាវី​លោក Stefanos Patzartzidis បាន​និយាយ​ បន្ទាប់ពី​ការសាកសួរ​ជាច្រើន​ម៉ោង​នៅ​តុលាការ​ ទីក្រុង Larissa ថា ដោយ​ការសម្រេច​ចិត្តជា​ឯកច្ឆន្ទដូចដែល​ត្រូវ​បាន​រំពឹង​ទុក អង្គចៅក្រម និង​អ្នក​សាកសួរ​បានសម្រេច​ថា ជនជាប់ចោទ​នឹង​ត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន​។ ជនជាប់ចោទ​និយាយ​យ៉ាងច្បាស់​ពីអ្វី​ដែល​បានកើត​ឡើង​ដោយ​មិន​ភ័យខ្លាច​ថា​ ពាក្យ​របស់​លោក​នឹង​ធ្វើ​ឱ្យ​លោក​មាន​ទំនួល​ខុសត្រូវ​កាន់តែច្រើន​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​មេធាវី​លោក Patzartzidis បាន​និយាយ​ថា កូនក្តី​របស់​លោក​បាន​ទទួល​ខុសត្រូវ​ក្នុង​ឧប្បត្តិ​ហេតុនេះ​។ សហជីព​ផ្លូវ​រថភ្លើង​ប្រទេស​ក្រិ​ក​បាន​ត្អូញត្អែរ​ជា​យូរ​មកហើយ ពី​ស្តង់ដារ​សុវត្ថិភាព​រអិល​លើ​ផ្លូវ​រត់​ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ និង​កម្មករ​ប្រឈម​នឹង​ហានិភ័យ​។​ ទន្ទឹម​នឹង​នេះនាយករដ្ឋមន្ត្រី​ក្រិ​ក​លោក Kyriakos Mitsotakis បាន​សុំ​ការ​អភ័យទោស​ពី​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​ ៥៧​នាក់​ដែល​បាន​ស្លាប់​ដោយ​ឧប្បត្តិហេតុ​រថភ្លើង​បុក​គ្នា ហើយ​នៅ​ក្នុង​សារ​លើ​បណ្តាញ​សង្គម​លោក Mitsotakis និយាយ​ថា ក្នុង​ប្រទេស​ក្រិ​ក​ឆ្នាំ​២០២៣ រថភ្លើង​ ២​គ្រឿង​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយគ្នាមិន​អាច​រត់​លើ​ផ្លូវដែក​តែមួយ​នោះ​ទេ ហើយ​គ្មាន​ន​ណា​ផ្តល់​សញ្ញា​។​ នគរបាល​និយាយ​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ជាមួយ​នគរបាល​បាន​ផ្ទុះឡើង ខណៈ​មនុស្ស​តាម​ការ​ប៉ាន់​ប្រមាណ ១២០០​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​ក្នុង​រដ្ឋធានី Athens៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm