យុវជនសង្គមស៊ីវិលថ្លែងការណ៍ប្រឆាំងដាច់ខាត ចំពោះបុគ្គលណាធ្វើសកម្មភាពនាំឲ្យមវិនាសដល់កម្ពុជា

2023/03/07 12:32:45 am        369

ភ្នំពេញ៖ ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងដាច់ខាត ចំពោះបុគ្គលណាដែលធ្វើសកម្មភាព នាំឲ្យមានវិនាសកម្ម ដល់ប្រទេសកម្ពុជា។

ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិល ទាំងអស់បញ្ជាក់ថា ពួកគេពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុជាតិ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលសព្វថ្ងៃ បានស្រោចស្រង់ដឹកនាំឱ្យកម្ពុជាបានងើបមុខលើឆាកអន្តរជាតិបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។

ក្រុមយុវជនបញ្ជាក់ថាកន្លងមកប្រជាពលរដ្ឋកម្ពុជាធ្លាប់គ្រោះដោយសារសង្គ្រាមស៊ីវិល រស់នៅក្នុងភាពភ័យខ្លាច អត់ឃ្លាន និងបែកបាក់គ្រួសារ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញគ្រប់ទីកន្លែង ដែលបានដឹតដាមក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេងបាននិងមិនចង់ឱ្យកើតមានសារជាថ្មីនោះទេ។ ប្រវត្តិដ៏ជូរចត់កន្លងមកនេះអាចជាមេរៀនសម្រាប់យើងជាយុវជនគួរគិតគូរឱ្យបានវែងឆ្ងាយ ដើម្បីបញ្ជៀសការបែកបាក់គ្នាដោយសារអ្នកនយោបាយជ្រុលនិយមឬបរទេសខិលខូចជាដើម។ ក្រុមយុវជនសង្គមស៊ីវិល ប្រកាសឆាំងដាច់ខាត បុគ្គលណារូបភាពណា ដែលនាំឲ្យមានវិនាសកម្មដល់ប្រទេសជាតិខ្លួន សារជាថ្មីម្តងទៀត។

បើយើងធ្វេសប្រហែល សន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះអាចនឹងបាត់បង់ហើយប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមម្ដងទៀតជាក់ជាមិនខាន។ ក្រុមយុវជនសង្គមស៊ីវិលទាំងអស់គ្នាបានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ យុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាចូលរួមបន្តរក្សា និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដើម្បីជនជាតិខ្មែរជំនាន់ក្រោយអាចបន្តរស់នៅសុខសាន្តជាមួយនឹងសន្តិភាពជានិច្ចនិរន្ត៍៕ អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm