
អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បានព្រមានថា កោះតៃវ៉ាន់ត្រូវតែប្រុងប្រយត្នក្នុងឆ្នាំនេះ សម្រាប់ការខិតចូលភ្លាមៗរបស់យោធាចិន ស្របពេលភាពតានតឹងផ្នែកយោធាឡើងកម្តៅនៅច្រកសមុទ្រតៃវ៉ាន់។
ឆ្លើយតបនឹងសំនួរពីក្រុមតំណាងរាស្រ្តនៅក្នុងសភា លោក Chiu និយាយថា កងទ័ពរំដោះប្រជាមានិតចិន អាចនឹងស្វែងរកពាក្យដោះសារដើម្បីខិតចូលតំបន់ជិតដែនអាកាស និងដែនសមុទ្រកោះតៃវ៉ាន់ ស្របពេលដែលកោះតៃវ៉ាន់ បង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដែលជាគូប្រជែងរបស់ទីក្រុងប៉េកាំង ហើយចិននឹងអាចប្រើប្រាស់កម្លាំងនៅពេលអនាគត៕
