
អន្ដរជាតិ៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Mariupol ស្ថិតក្នុងតំបន់ភាគខាងកើត Donetsk ប្រទេសអ៊ុយក្រែន ដែលត្រូវដណ្តើមបានដោយកងកម្លាំងរុស្ស៊ី កាលពីឆ្នាំមុន ក្រោយធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនខែ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា លោក Shoigu បានសួរសុខទុក្ខដ៏កម្រកងកម្លាំងរុស្ស៊ីដែលដាក់ពង្រាយនៅអ៊ុយក្រែន ផ្តល់មេដាយដល់មន្រ្តីយោធា និងមានជំនួបជាមួយមេបញ្ជាការជាន់ខ្ពស់ អំឡុងដំណើរទស្សនកិច្ចមួយនេះ។ស្របពេលនោះដែរ កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ពួកគេដើម្បីឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Bakhmut ក្នុងបំណងគ្រប់គ្រងតំបន់ Donetsk ទាំងមូល៕
