
អន្ដរជាតិ៖ ចិនមានជំនឿចិត្តថានឹងអាចសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ ក្រោយពេលសភាកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ភាគរយសម្រាប់ឆ្នាំនេះ។ សេដ្ឋកិច្ចចិន បានធ្លាក់ចុះដល់ចំណុចខ្សោយបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ កាលពីឆ្នាំមុន ពេលដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងត្រឹមតែ ៣ភាគរយ ដោយសារតែវិធានការគ្រប់គ្រងជំងឺ COVID-19 វិបត្តិក្នុងវិស័យអចលនទ្រព្យ និងវិធានការបង្ក្រាបសហគ្រាសឯកជន។
ក្រុមអ្នកវិភាគសំគាល់ឃើញថា ហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេចធ្លោជាងមុននៅក្នុងរបាយការណ៍ការងារឆ្នាំនេះ ដែលលើកឡើងពីក្តីកង្វល់របស់រដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចសកលយឺតយ៉ាវ បំណុលរដ្ឋាភិបាលក្នុងស្រុក និងបញ្ហានៅមានក្នុងវិស័យអចលនទ្រព្យ៕
