សម្ដេចតេជោ៖ ព្រលានយន្តហោះសៀមរាបសាងសង់ឱ្យត្រឹមត្រូវមុនបើកការហោះហើរសាកល្បងនៅខែមិថុនា

2023/03/07 02:24:23 am        418

​ភ្នំពេញ៖ ជាមួយនឹងការរីករាយនឹងវឌ្ឍនភាពការងារ នៃក្រុមហ៊ុនការសាងសង់ព្រលានយន្ដហោះខេត្តសៀបរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឲ្យការសាងសង់ត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់មុននឹងបើកការហោះហើរសាកល្បងនៅខែមិថុនា និងបើកការហោះហើរនៅខែតុលា។

​នេះគឺជាអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក Liu minglin អគ្គនាយក អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនYunnan inv.Group សាងសង់អាកាសយានដ្ឋានសៀមរាបអង្គរចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពល្ងាចថ្ងៃទី៦មីនា។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ថាជាមួយនឹងការគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម អគ្គលេខាបក្សខេត្តយូណាន និងអភិបាលខេត្តយូណាន ជូនចំពោះសម្តេចតេជោ លោកLiu minglin បានគោរពរាយការណ៍ជូនសម្ដេច ហ៊ុន សែន អំពីវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ដែលរហូតមកដល់ពេលនេះ លោកថាបានសាងសង់សម្រេចបាន ៨៦%ហើយៗគ្រោងនឹងដាក់ការហោះហើរសាកល្បងនៅខែមិថុនាខាងមុខនិងបើកការហោះហើរជាផ្លូវការនៅខែតុលា។

លោក Liu minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចផងដែរ អំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះខេត្តសៀមរាបនេះឲ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញទេសចរណ៍មកកាន់កម្ពុជាផង និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាផង ហើយលោកក៏បានបញ្ជាក់ពីបំណងក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅខេត្តសៀមរាបផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការរីករាយជាមួយនឹងវឌ្ឍនភាព នៃការងាររបស់ក្រុមហ៊ុន ហើយសម្តេចក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់និងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់មុននឹងបើកការហោះហើរ។

សម្ដេចបានមានប្រសាសន៍បន្តថា ព្រលានយន្តហោះនេះមានតួនាទីធំក្នុងការតភ្ជាប់មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែបានតភ្ជាប់រវាងប្រទេសផ្សេងៗទៀត ដែលពីមុនមកយន្តហោះធំៗមិនហ៊ានចុះចតឡើយ។សម្ដេចតេជោ ហ៊ុន សែនក៏បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការធ្វើការផ្សព្វផ្សាយទាក់ទាញការហោះហើរមកកាន់ខេត្តសៀមរាបនិងបំណងនាំវិនិយោគិននិងការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។

សម្ដេចបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាផលិតទាំងសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅប្រទេសក្រៅផងនិងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        47
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm