
អន្ដរជាតិ៖ គ្រួសារអ៊ុយក្រែនមួយចំនួននៅទីក្រុងសមរភូមិមុខ Orikhiv ពុំព្រមចាកចេញពីផ្ទះសម្បែងរបស់ពួកគេនោះឡើយ បើទោះបីជាមានការផ្លោងគ្រាប់កាំភ្លើងធំរាល់ថ្ងៃពីកងកម្លាំងរុស្ស៊ី។
អ្នកស្រី Liubov Syncha វ័យ ៤៤ឆ្នាំ បានយកបាវខ្សាច់ដាក់នៅមុខបង្អួចបន្ទប់ទទួលភ្ញៀវរបស់គាត់ ដើម្បីការពារអំបែងគ្រាប់ ។ អ្នកស្រី Syncha និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នេះគឺជាបន្ទប់ដែលមានសុវត្ថិភាពបំផុតនៅក្នុងផ្ទះ ខ្ញុំគេងជាមួយកូនៗរបស់ខ្ញុំ។
អ្នកស្រីបន្តថា ខ្ញុំគិតចង់ចាកចេញដែរ ប៉ុន្តែ ខ្ញុំមិនអាចចាកចេញទៅដោយគ្មានប្តីរបស់ខ្ញុំបានឡើយ។ ដោយឡែក អ្នកស្រី Iryna Krupskaដែលរស់នៅជាមួយកូន ៦នាក់ របស់គាត់និយាយដែរថា គាត់ជឿថាទីនេះនៅតំបន់ជនបទ មានសុវត្ថិភាពជាងនៅទីក្រុងធំៗ៕
