បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះទេពកោសល្យរបស់ខ្សែប្រយុទ្ធក្លិបឆេក Slavia Prague, Abdallah Sima។ កីឡាករវ័យ ១៩ឆ្នាំរូបនេះកំពុងមានទំរង់អស្ចារ្យរបស់ខ្លួន ជាមួយក្រុមជើងឯកលីគកំពូលឆេកមួយនេះ។
កីឡាករសញ្ជាតិសេណាហ្កាល់រូបនេះទើបតែបង្ហាញខ្លួនឲ្យ Slavia Prague ១៥លើកប៉ុណ្ណោះរកបាន ១១គ្រាប់នៅលីគកំពូលឆេក និង ៤គ្រាប់ផ្សេងទៀតនៅ UEFA Europa League ដែល Slavia Prague ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។ ទំរង់លេងដ៏អស្ចារ្យនេះ បានធ្វើឲ្យគេត្រូវបានកោះហៅចូលក្រុមជំរើសជាតិសេណេហ្កាល់ ជាលើកដំបូងកាលពីខែមុន បានចូលលេងពេលសេណេហ្កាល់ជួបសាធារណរដ្ឋកុងហ្គោ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡានៅទីក្រុង Manchester ឲ្យដឹងថា Abdallah Simaនៅពេលនេះបានក្លាយជាគោលដៅរបស់ Manchester United ដែលអាចនឹងផ្លាស់មកកាន់ Old Trafford នៅពេលអនាគត រឺនៅរដូវក្តៅខាងមុខ៕
អត្ថបទ៖នាង សុភាវុធ