លោក Zelenskyy និយាយថា ក្រុម​អ្នកការពារ​ទីក្រុង Bakhmut កំពុង​ប្រឹងប្រែង​ទ្វេដង ​ខណៈ​រុស្ស៊ី​សម្រុក​ខ្លាំង​

2023/03/07 09:36:19 am        245

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយថា ប្រតិបត្តិការ​ដើម្បី​ការពារ​ទីក្រុង Bakhmut ភាគ​ខាងកើត​ដែល​ត្រូវ​បាន​ខ្ទេចខ្ទាំ​នឹង​នៅតែ​បន្ត​ទ្វេដង និង​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​។

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​កាលពី​ចុង​សប្ដាហ៍​ថា ប្រទេស​អ៊ុយ​ក្រែ​ន​អាច​ដក​កងទ័ព​មួយ​ចំនួន​ចេញ​ ខណៈ​កង​កម្លាំង​រុស្ស៊ី​ចូលកាន់​តែ​ជិត​ក្នុង​ទីក្រុង​នេះ​។​ ទីក្រុង Moscow កំពុង​ព្យាយាម​ដណ្ដើម​យក​ទីក្រុង Bakhmut ជាច្រើន​ខែ​មក​ហើយ ស្រប​ពេល​ដែល​ភាគី​ទាំង​២ រង​ការខូចខាត​ និង​បាត់បង់​ធ្ងន់ធ្ងរ​ដូចគ្នា​នៅ​ក្នុង​សង្គ្រាម​ពោ​ពេញ​ដោយ​ការបំផ្លាញ​នេះ​។ ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ម្នា​ក់​បាន​និយាយ​ថា ​នៅ​តែ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ប៉ុន្តែ​អភិបាលរង​ទីក្រុង​នេះលោក Oleksandr Marchenko បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា រុស្ស៊ី​មិនទាន់​ដណ្ដើម​គ្រប់គ្រង​បាន​ទីក្រុង​នេះ​នៅឡើយ​ទេ​។

​ចំណែក​លោក Yevgeny Prigozhin ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា ក្រុប (Wagner Group) ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ីបាន​ត្អូញត្អែរ​ពី​កង្វះ​គ្រាប់រំសេវ ស្រប​ពេល​មានការ​ប៉ះទង្គិច​ពាក្យសម្ដី​រវាង​ក្រុម​អ្នក​ប្រយុទ្ធ​របស់​លោក ​ជាមួយ​កងកម្លាំង​ក្នុង​ជួរ​កងទ័ព​របស់​រុស្ស៊ី​។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ទីក្រុង Bakhmut មានគុណ​តម្លៃ​យុទ្ធសាស្ត្រ​តិចតួច ប៉ុន្តែ​បាន​ក្លាយ​ជា​ចំណុច​ដ៏​ក្ដៅ​គគុក​សម្រាប់​ក្រុម​មេបញ្ជាការ​រុស្ស៊ី ដែល​បាន​ព្យាយាម​បញ្ជូន​ព័ត៌មាន​វិជ្ជមាន​ឲ្យ​ទៅ​វិមាន​ក្រឹម​ឡាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្តេចធិបតី៖រាជរដ្ឋាភិបាលបានកំពុងធ្វើការជាមួយថៃស្របតាមយន្តការច្បាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហាកោះគុត
2024/12/21 12:00:23 pm        1
សម្តេចធិបតីជំរុញឲ្យក្រសួងមហាផ្ទៃបង្កើនការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឲ្យបានខ្លាំងក្លាបន្ថែមទៀត
2024/12/21 11:52:32 am        1
ប្រធានាធិបតីបារាំង អញ្ជើញសម្ដេចធិបតីចូលរួមសន្និសីទរបស់ UN ដែលរៀបចំធ្វើនៅប្រទេសបារាំង
2024/12/20 07:21:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ព្រោះខកចិត្តចំពោះការចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី

2024/12/21 01:49:45 pm
​​នគរបាល នៅតែបន្តឹងការបង្ក្រាប ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ
2024/12/21 01:01:50 pm
​សម្តេចធិបតី៖រាជរដ្ឋាភិបាលនឹងបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋឲ្យបានឆាប់ៗនាពេលខាងមុខនេះ
2024/12/21 12:11:05 pm
​សម្តេចធិបតី៖រាជរដ្ឋាភិបាលបានកំពុងធ្វើការជាមួយថៃស្របតាមយន្តការច្បាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហាកោះគុត
2024/12/21 12:00:23 pm
​សម្តេចធិបតីជំរុញឲ្យក្រសួងមហាផ្ទៃបង្កើនការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឲ្យបានខ្លាំងក្លាបន្ថែមទៀត
2024/12/21 11:52:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/12/18 07:16:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/12/08 08:48:05 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/12 09:02:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/18 01:58:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/12 10:06:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am