ក្លិប​ Inter ​រៀបចំ​ពានរង្វាន់ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី​កម្ពុជា​

2023/03/07 04:43:49 pm        149

​​វាយ​សី៖ ក្លិប​កីឡា​វាយ​សី​ Inter ​សហការ​ជាមួយ​ AS Badminton Planner ​បានរៀបចំ​ពានរង្វាន់​ប្រចាំ​ក្លិប​របស់ខ្លួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។ ការប្រកួត​នេះបាន​ធ្វើឡើង​រយៈពេល ២​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅដោយមាន​កីឡាករ​-​កីឡាការិនី​មកពី​បណ្ដា​ក្លិប​ជាច្រើន​ចូលរួម។​

​យោងតាម​គណៈកម្មការ​រៀបចំ​ការប្រកួតបាន​ឲ្យ​ដឹងថា ពានរង្វាន់​ក្លិប​កីឡា​វាយ​សី​ Inter ​នេះ​រៀបចំឡើងក្នុង​គោល​បំណង​រួមចំណែក​បំផុស​កីឡា​វាយ​សី​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន ពិសេស​បង្កើន​នូវ​ចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជា​លើកកម្ពស់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការប្រកួត​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ដកស្រង់​បច្ចេកទេស​គ្នា​ទៅវិញទៅមក។​ ​ម្យ៉ាង​ការប្រកួត​នេះក៏​ដើម្បី​បណ្ដុះ​ផ្នត់គំនិត​មហាជន ពិសេស​យុវជនឲ្យ​ចូលរួម​លេង​កីឡា​វាយ​សី​ឲ្យ​កាន់តែច្រើន ចូលរួម​ក្នុងការ​អភិវឌ្ឍ​ធនធាន​វ័យក្មេងឲ្យ​កាន់តែ​សម្បូរ សម្រាប់​ចូលរួម​ប្រកួតប្រជែងក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ និង​ឈាន​ឆ្ពោះទៅ​ការប្រកួត​លើ​ឆាក​អន្ដរជាតិ​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ។​

​គួរ​ដឹងថា ការប្រកួត​នេះមាន ៣​វិញ្ញាសារួមមាន​វិញ្ញាសា​វាយ​គូ​បុរស​-​នារី​កម្រិត​ A ​និង​វិញ្ញាសា​វាយ​គូ​បុរស​កម្រិត​ B​។ ចំពោះ​លទ្ធផល​បច្ចេកទេស​នៃ​ការប្រកួត​វិញ្ញាសា​វាយ​គូ​បុរស​កម្រិត​ A ​លេខ​១ បាន​ទៅ​កីឡាករ អេង ឧ​ត្ត​ម និង លាង ភី​ណា មកពីក្លិបវាយ​សី​ XP, លេខ​២ បាន​ទៅ​កីឡាករ ហ៊ិ​ន ពិន​រិ​ទ្ធ និង ហាក់ ភក្តី មកពី​ក្លិប​វាយ​សី​ខេត្តមណ្ឌលគិរី និង​លេខ​៣ បាន​ទៅ​កីឡាករ ទេព ពុទ្ធោ និង ឃឹម នរៈ​វឌ្ឍ​នា មកពី​ក្លិប​ T-Badminton Court៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm