ពលរដ្ឋ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នៅ​អាមេរិក​អាច​ដើរ​ហើរ​ដោយ​សេរី​ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស់​

2021/04/28 08:20:14 pm        1.2 K

​អាមេរិក៖ ក្រុម​និយ័ត​ករ​សុខភាព​សហរដ្ឋ​អាមេរិក និង​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រជា​ពលរដ្ឋ​ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ​គ្រប់​ចំនួន​ដូ​ស​អាច​ដើរហើរ ឬ​ធ្វើ​សកម្មភាព​ខាងក្រៅ​ដោយ​សុវត្ថិភាព ដូចជា​ការ​ដើរ​ហាត់ប្រាណ និង​ការ​ដើរ​កម្សាន្ត​ដោយ​មិន​ចាំ​បាច់​ពាក់​ម៉ាស់​នោះ​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​របាំងមុខ​នៅ​តាម​សាធារណៈ ជា​កន្លែង​ដែល​ពួកគេ​តម្រូវ​ឲ្យ​ពាក់។

រដ្ឋបាល​លោក​ បៃ​ដិ​ន បាន​ជំរុញ​ផង​ដែរ​ឲ្យ​ពលរដ្ឋ​អាមេរិក មក​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​ដ៏​កាច​សាហាវ​មួយនេះ។​ យោង​តាម​ការ​អះ​អាងរ​បស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា សេចក្តី​ណែនាំ​សុខភាព​ថ្មី​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ជាង​ពាក់​កណ្តាល​នៃ​ពលរដ្ឋ​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក​ បច្ចុប្បន្ន​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 ​យ៉ាង​ហោច ១​ដូ​ស។​ ​លោក ​បៃ​ដិ​ន បាន​និយាយ​ថា សេចក្តី​ណែនាំ​ថ្មី​នេះ​បាន​ធ្វើ​ឡើង ​ដោយ​សារ​លទ្ធផល​ទទួល​បាន​ពី​ជំហាន​ ដែល​ប្រទេស​របស់​លោក​ចាត់​វិធានកា​រដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ​COVID-19​។​ ​លោក​បាន​និយាយ​ថា ពួក​យើង​បាន​រីកចម្រើន​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ ដោយសារតែ​អ្នក​ទាំង​អស់​គ្នា។ ករណី​ឆ្លង​បាន​ធ្លាក់​ចុះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​ករណី​ស្លាប់​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​វ័យ​ចំណាស់បាន​ធ្លាក់​ចុះ ៨០% ស្រប​ពេល​ដែល​ចំនួន​នៃ​ការ​ចាក់​វ៉ាក់សាំង​កើន​ឡើង។​

​លោក ​បៃ​ដិ​ន បន្ត​ទៀត​ថា បើ​សិន​ជា​អ្នក​រាល់គ្នា​ទទួល​បាន​កា​រ​ចាក់​វ៉ាក់សាំង អ្នក​នឹង​អាច​ធ្វើ​អ្វី​បន្ថែម​ទៀត មាន​សុវត្ថិភាព​ជាង​មុន ទាំង​ក្នុង និង​ក្រៅ​ផ្ទះ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ម៉ាស់​គួរ​តែ​​ពាក់​នៅ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន និង​នៅ​តាម​ព្រឹត្តិការណ៍​ក្នុង​ពហុ​កីឡដ្ឋាន។​ ​សូម​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ជំងឺ ​COVID-19 ​បាន​ធ្លាក់​ចុះ ១៦% កាលពី​សប្តាហ៍​មុន​នៅ​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ពលរដ្ឋ​អាមេរិកជាង ១៤០​លាន​នាក់​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ហោច ១​ដូ​សរបស់​ក្រុមហ៊ុន ​Pfizer-BioNTech, Moderna ឬ​ក្រុមហ៊ុន Johnson & Johnson៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm