Novak Djokovic នៅតែ​មិនអាច​ចូល​ដី​អាមេរិក​បាន​ដោយសារ​រឿង​ទិដ្ឋាការ​គ្មាន​វ៉ាក់សាំង​

2023/03/07 07:00:42 pm        114

​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​ដកខ្លួន​ផ្លូវការ​ពី​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Indian Wells Masters ដោយសារតែ​បញ្ហា​ទិដ្ឋាការ​គ្មាន​វ៉ាក់សាំង​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​ជើងឯក Grand Slam ២២លើក​រូបនេះ​បាន​ស្នើសុំ​ទិដ្ឋាការ​ពិសេស​ដើម្បី​ចូល​ទឹកដី​អាមេរិក​ ដោយសារតែ​រូបគេ​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​

​​សហរដ្ឋអាមេរិក​នៅតែ​តម្រូវឱ្យ​ជនបរទេស​ចូល​ដី​របស់​ខ្លួន ​ដោយ​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​ថា​បាន​ចាក់​វ៉ាក់សាំង ហើយ​ច្បាប់​នេះ​ត្រូវ​អនុម័ត​យ៉ាងហោចណាស់​រហូតដល់​ខែមេសា​។ ​Djokovic ក៏បាន​អវត្តមាន​ពី​ការប្រកួត Grand Slam, US Open ឆ្នាំមុន​ផងដែរ​ដោយសារតែ​បញ្ហា​នេះ​។​ Indian Wells ជា​កម្មវិធី​ធំជាងគេ​មួយ​ក្នុង​ក្របខណ្ឌ ATP Masters 1000 បន្ទាប់ពី​ព្រឹត្តិការណ៍ Grand Slam ទាំង ៤ប្រចាំឆ្នាំ​។​ ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កម្ម​វី​ធី Indian Wells Masters ក៏​ធ្លាប់​បានបង្ហាញ​ក្តី​សង្ឃឹម​ថា Djokovic នឹង​អាច​ចូលរួម​ការប្រកួត​តាម​លក្ខខណ្ឌ​ពិសេស​ណាមួយ​។

​​រំលឹកថា Novak Djokovic ធ្លាប់បាន​បញ្ជាក់​ច្បាស់ៗ​ថា គេ​សុខចិត្ត​មិន​ចូលរួម​ការប្រកួត​មិន​ថា ​កម្មវិធី​ធំ​ប៉ុណ្ណា​ឡើយ ជាជាង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​កាលពី​ខែមករា​ ឆ្នាំ២០២២ Djokovic ត្រូវបាន​តម្រូវឱ្យ​ចាក​ចេញពី​ព្រលានយន្តហោះ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ដោយសារ​បញ្ហា​នេះ និង​បាន​ខកខាន​ការប្រកួត Australian Open មុនពេល​អនុញ្ញាត​ឱ្យចូល​ទឹកដី​អូស្ត្រាលី​វិញ​ឆ្នាំនេះ និង​បានឈ្នះ​ជើងឯក Australian Open តែម្តង​កាលពី​ចុងខែ​មករា​កន្លងទៅ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm