មនី្ទរពេទ្យព្រះអង្គឌួង ខិតខំបន្តកែលម្អស្ថានភាពសុខភាពទូទៅរបស់ប្រជាជនកាន់តែប្រសើរ

2023/03/07 07:43:29 pm        488

ភ្នំពេញ៖ មនី្ទរពេទ្យព្រះអង្គឌួង បានខិតខំបន្តកែលម្អស្ថានភាពសុខភាពទូទៅរបស់​ប្រជាជន​ឲ្យកាន់តែប្រសើរឡើង តាមរយៈការកាត់បន្ថយអត្រាឈឺ​ និងស្លាប់ដោយសារជំងឺឆ្លងផ្សេងៗ។

លោក នង ម៉ានិត នាយករងមនី្ទរពេទ្យ តំណាងឯកឧត្តម សាស្រ្តាចារ្យ លូ លីឃាង នាយក​មនី្ទរពេទ្យព្រះអង្គឌួង ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរពេទ្យព្រះអង្គឌួង ​ជាមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ ដែលបម្រើសេវាថែទាំសុខភាព​ជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនថាប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ សមធម៌ ប.ស.ស ឬប្រជាពលរដ្ឋទូទៅ ឲ្យតែមកកាន់មនី្ទរពេទ្យ គឺក្រុមការងារគ្រូពេទ្យ ផ្តល់សេវាជូនគាត់ទាំងអស់ មិនថាមកពីតំបន់ណា​ ឬមានឋានៈអ្វីនោះទេ ​គឺផ្តល់សេវាដោយស្មើភាព។

សព្វថ្ងៃ ក្រុមគ្រូពេទ្យ ក៏ដូចជាបុគ្គលិក នៃមនី្ទរពេទ្យព្រះអង្គឌួងទាំងអស់ ខិតខំផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ ប្រកបដោយក្រមសីលធម៌ និងវិជ្ជជីវៈខ្ពស់ ផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ទទួលបានការព្យាបាលមួយដ៏ល្អប្រសើរ ជាពិសេសថ្នាក់ដឹកនាំមនី្ទរពេទ្យ ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរថែមទៀត។

បើតាមឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាល នៅឆ្នាំ២០២៣ និងឆ្នាំបន្ត ត្រូវផ្តោតលើអាទិភាពចម្បង៖ ទី១.កែលម្អស្ថានភាពសុខភាពប្រជាជនទូទៅឱ្យកាន់តែប្រសើរឡើង តាមរយៈការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយសារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីក ជំងឺផ្លូវដង្ហើម រ៉ាំរ៉ៃ) និងជំងឺសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន កែលម្អសុខភាពបន្តពូជ កាត់បន្ថយ មរណភាពមាតា ទារក កុមារ និងកែលម្អកង្វះអាហារូបត្ថម្ភលើកុមារ និងកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺឆ្លងចម្បងៗ និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ ទី២. ពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ប្រព័ន្ធផ្តល់សេវាសុខភាពប្រកបដោយនវានុវត្ត ជាពិសេសសេវាថែទាំសុខភាពបឋម និងគុណភាព និងសុវត្ថិភាព នៃសេវា ការពង្រឹងប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល​ និងប្រព័ន្ធគាំពារសុខភាពសង្គម ប្រព័ន្ធបណ្តុះបណ្តាល​ និងគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ឱសថ សម្ភារៈ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យា និងទី៣.ពង្រឹងយន្តការអភិបាលកិច្ច និងនិយ័តកម្ម ប្រព័ន្ធតាមដាន និងវាយតម្លៃស្នាដៃប្រព័ន្ធសុខាភិបាល និងការសិក្សាស្រាវជ្រាវសុខាភិបាល។

ក្នុងន័យនេះ អង្គភាពសុខាភិបាលថ្នាក់ជាតិ រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពសុខាភិបាលថ្នាក់​ក្រោមជាតិត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេច​បាននូវសមិទ្ធផល និងវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm