ចិន៖ ប្រមុខការបរទេសចិនលោក Qin Gang បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់គឺជាបន្ទាត់ក្រហមដំបូងរបស់ចិន ដែលសហរដ្ឋអាមេរិកមិនអាចឆ្លងកាត់បានឡើយ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស អំឡុងសម័យប្រជុំសភាប្រចាំឆ្នាំក្នុងទីក្រុងប៉េកាំងលោក Qin បាននិយាយថា ដំណោះស្រាយនៃបញ្ហាកោះតៃវ៉ាន់គឺជាបញ្ហារបស់ប្រជាជនចិន ហើយគ្មានប្រទេសណាមួយមានសិទ្ធិជ្រៀតជ្រែកឡើយ។ លោកបានបញ្ជាក់ជាថ្មីថា ប្រទេសចិនមានជម្រើសចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្រួបបង្រួមឲ្យបានជាមួយកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងដែលច្រានចោលការអះអាងសិទ្ធិ របស់ប្រទេសចិនលើដែនកោះនេះ៕
អត្ថបទ៖ សុខមាន