អ្នកនាំពាក្យ អំពាវនាវបញ្ឈប់ប្រើពាក្យតំបន់ស តំបន់មិនច្បាស់លាស់ ឬតំបន់ត្រួតស៊ីគ្នា

2023/03/07 09:43:26 pm        223

ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសូមមានការ ប្រុងប្រយ័ត្នកុំប្រើពាក្យតំបន់ស តំបន់មិនច្បាស់លាស់ ឬតំបន់ត្រួតស៊ីគ្នា ព្រោះជាសម្តីរបស់ អ្នកនយោបាយថៃ ប្រើប្រាស់ចង់រំលោភយកដីនៅតាមព្រំដែនរបស់កម្ពុជា ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យសម្រេចបានរយៈពេល ៥ឆ្នាំ របស់ខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ផៃ ស៊ីផាន ​បាមមានប្រសាសន៍ថា​ គ្មានពាក្យតំបន់ស តំបន់មិនច្បាស់លាស់ ​ឬត្រួតស៊ីគ្នានោះទេ គឺមានតែតំបន់​ដែល​មិនទាន់មានការ​សម្រេច​របស់​គណៈកម្មាធិការព្រំដែនចម្រុះ កម្ពុជា-ថៃ ដែលជាអ្នកត្រួតពិនិត្យមើលបង្គោលព្រំដែន ។

ឯកឧត្តម អំពាវនាវដល់អភិបាលខេត្ត ​នៅជាប់នឹងព្រំដែន ​ឬកងកម្លាំងការពារព្រំដែន សូមមាន​ការប្រុងប្រយ័ត្ន កុំប្រើពាក្យទាំងអស់នេះ ​ហើយសូមប្រាប់បន្តទៅពលរដ្ឋផ្សេងទៀត ដែលការ​លើកឡើងទាំងអស់នេះ ​មិនមែនចង់ឲ្យកម្ពុជា​ និងថៃ ​មានវិវាទនឹងគ្នានោះដែរ ។

ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា ពាក្យទាំងអស់នេះ ​ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយថៃ គឺលោក អាប់ ភីស៊ីត វាចាយជីវ៉ា អតីតនាយករដ្ឋមន្ត្រី​ ប៉ុន្តែយ៉ាងណាប្រទេសកម្ពុជា ​និងប្រទេសថៃ គឺជាមិត្តល្អនឹងគ្នា​ ដោយមានតែអ្នកនយោបាយមួយចំនួនប៉ុណ្ណោះ​ មានចិត្តអប្រិយ បានប្រើនូវ​ពាក្យទាំងនេះ ។

គួរបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន ក្រុមជ្រុលនិយម ​ឬអ្នកនយោបាយថៃ បានបង្ករឿងនៅ​តាមព្រំដែន ​និងរហូតដល់មានការប៉ះទង្គិចអាវុធ​ រវាងកងទ័ពកម្ពុជា​ និងថៃ នៅក្នុងតំបន់​ប្រាសាទព្រះវិហារ ​និងតំបន់មួយចំនួនទៀត ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm