តៃវ៉ាន់​និយាយថា ​នឹងមិន​ឲ្យ​មានការ​បង្កហេតុ​ម្ដងទៀត​ពី​ចិន​ឡើយ មុន​ជំនួប​រវាង​ប្រធាន​សភា​អាមេរិក និង​លោកស្រី Tsai Ing-wen

2023/03/07 09:49:06 pm        125

​កោះតៃវ៉ាន់៖ ប្រមុខ​ការពារជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​នៃ​ប្រតិកម្ម​របស់​ទីក្រុង​ប៉េកាំង​ ចំពោះ​សេចក្ដីរាយការណ៍​អំពី​ជំនួប​រវាង​មេដឹកនាំ​កោះ​តៃវ៉ាន់លោកស្រី Tsai Ing-wen និង​ប្រធាន​សភា​អាមេរិក​លោក Kevin McCarthy ថា កោះ​តៃវ៉ាន់​នឹង​មិន​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​បង្កហេតុ​ដដែល​ពី​ប្រទេស​ចិន​ទៀត​ទេ​។

​ប្រភព​ចំនួន​២ ​បាន​ប្រាប់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ​ថា លោកស្រី Tsai គ្រោង​នឹង​ជួប​លោក McCarthy នៅ​សហរដ្ឋអាមេរិក​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ជា​សកម្មភាព​មួយ​ដែល​អាច​ជំនួស​ដំណើរ​ទស្សនកិច្ច ​របស់​ប្រធាន​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​គ្រោង​ទុក ប៉ុន្តែ​នេះ​ជា​ដំណើរ​ដ៏​ចម្រូងចម្រាស​ទៅកាន់​ដី​កោះ​ស្វ័យ​គ្រប់គ្រង ដែល​អះអាង​សិទ្ធិ​ដោយ​ប្រទេស​ចិន​។​ ​ប្រទេស​ចិន​បាន​បង្កើត​ល្បែង​សង្គ្រាម​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា​ឆ្នាំមុន បន្ទាប់ពី​ដំណើរ​របស់​អតីត​ប្រធាន​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi​។ ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សភា ប្រមុខ​ការពារ​ជាតិ​កោះ​តៃវ៉ាន់​លោក Chiu Kuo-cheng បាន​និយាយ​ថា លោក​ពុំ​បាន​ដឹង​ពី​គម្រោង​ជំនួប​រវាង​លោកស្រី Tsai និង​លោក McCarthy​ នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        50
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm