អតីត​ខ្សែការពារ Spurs, Toby Alderweireld សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ​

2023/03/07 10:06:04 pm        66

​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្លិប​ Tottenham Hotspur, Toby Alderweireld បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ​នៅក្នុង​វ័យ ៣៤ឆ្នាំ​។

​​រយៈពេល ១៣ឆ្នាំ​តាំងពី​ត្រូវបាន​កោះហៅ​ចូល​លេង​ដំបូង​ឱ្យ​ប៊ែ​ល​ហ្ស៊ិ​ក Alderweireld បង្ហាញខ្លួន​បាន​សរុប ១២៧លើក និង​ជា​សមាជិក​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​យកឈ្នះ​ប្រេ​ស៊ី​ល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup 2018 នៅ​រុស្ស៊ី​ផង​ដែរ តែ​ចុងក្រោយ​នៅ World Cup 2022 បាន​ត្រឹម​ធ្លាក់​នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​។ ​ក្រោយពី​ការ​ខកបំណង​នៅ World Cup សមាជិក​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ស្ថិតក្នុង​រជ្ជកាល​មាស​ បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ជា​បន្ត​បន្ទាប់ដូចជា Eden Hazard និង​អ្នកចាត់ការ Roberto Martinez ជាដើម​។​

​​ងាក​មក​អាជីព​របស់ Toby Alderweireld គេ​បានចាប់ផ្តើម​អាជីព​ជាមួយ Ajax Amsterdam នៅ​ឆ្នាំ២០០៨ មុនពេល​ចាកចេញ​ទៅ Atletico Madrid នៅ​ឆ្នាំ២០១៣ តែ​ផ្លាស់​ទៅ Southampton ក្នុង​លក្ខខណ្ឌ​ខ្ចី រួច​បន្តទៅ Tottenham Hotspur នៅ​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២១​។ ​បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង​ឡុង​ដ៍ Alderweireld បាន​បន្ត​អាជីព​នៅ​ក្លិប​កាតា Al-Duhail មុនពេល​ផ្លាស់​មកកាន់​ទឹកដី​កំណើត​ជាមួយ​ក្លិប​ Royal Antwerp នៅ​ក្របខណ្ឌ​ប៊ែ​ល​ហ្ស៊ិ​ក​មកដល់​បច្ចុប្បន្ន​។ ​ជាមួយ​ក្លិប​អាជីព Toby Alderweireld ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ ៣លើក​ជាមួយ Ajax ឈ្នះ​ជើងឯក La Liga មួយ​លើក​ជាមួយ Atletico Madrid ក៏ដូចជា​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជាមួយ Atletico Madrid និង Spurs ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm