អាជ្ញាធរផ្សព្វផ្សាយច្បាប់ដល់ម្ចាស់សណ្ឋាគារ អាផាតម៊ិន និងខុនដូនៅភ្នំពេញ ដើម្បីទប់ស្កាត់បទល្មើសពីជនបរទេស

2023/03/08 12:43:21 am        292

ភ្នំពេញ ៖ អាជ្ញាធររាជធានីអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៊ិន និងម្ចាស់ខុនដូនៅក្នុងភូមិសាស្ត្រភ្នំពេញមកផ្សព្វផ្សាយច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ដែលអាចបង្កឡើងដោយជនបរទេស។

អាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៊ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីប្រមាណ ៤០០នាក់ មកប្រជុំ ដើម្បីផ្សព្វផ្សាយលើការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសឱ្យបានល្អ ជៀសវាងមានការប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលជនបរទេសស្នាក់នៅ។

កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោកហួត ហៃ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ។

លោក ហួត ហៃ មានប្រសាសន៍ថា ការអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៊ិន និងខុនដូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងឱ្យម្ចាស់ ឬអ្នកកាន់កាប់ទាំងអស់គ្រប់គ្រងជនបរទេសឱ្យបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេសរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទតាមអនឡាញ និងទប់ស្កាត់ការលាងសំអាតប្រាក់។

លោក ហួត ហៃ បានបញ្ជាក់ថា ជាជំហានដំបូងនេះ អាជ្ញាធរគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់ តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៊ិន និងម្ចាស់ខុនដូ ចំនួន៣ខែ គឺខែមេសា ឧសភានិងមិថុនា។

ក្រោយពេល៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំង២ប្រភេទ អាជ្ញាធរមូលដ្ឋាន និងក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការងារនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មតែម្តង។ គ្រប់ជនបរទេសមកប្រកបរបរនានា មកវិនិយោគ ធ្វើការ និងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពជា និងអនុវត្តឱ្យបានល្អ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពីច្បាប់របស់កម្ពុជា។

លោក ហ៊ុន សុរិទ្ធី មានប្រសាសន៍ថា ចំពោះការងារនេះ មាន៣តំណាក់កាលដែលម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៊ិន និងម្ចាស់ខុនដូ ត្រូវដឹង ក្នុងនោះទី១ គឺអាជ្ញាធរត្រូវណែនាំ និងផ្សព្វផ្សាយដើម្បីឱ្យបានដឹងពីច្បាប់យកទៅអនុវត្ត កុំអោយប្រព្រឹត្តខុសច្បាប់រហូតមានទោសទណ្ឌ។ ទី២ អនុវត្តវិធានការរដ្ឋបាល ដោយចុះពិនិត្យដល់ទីតាំង និងទី៣ វិធានការច្បាប់។ ទោះបីជាយ៉ាងណាក្តីលោកសុំឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៊ិន និងម្ចាស់ខុនដូទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបាន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm