រដ្ឋមន្រី្តក្រសួងវប្បធម៌ ស្នើកូរ៉េជួយគាំទ្រកម្ពុជា គ្រោងដាក់ក្រមាចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក

2023/03/08 01:28:06 am        379

​ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ នាទីសី្តការក្រសួងរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំការគាំទ្រ​ពីឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ជួយគាំទ្រកម្ពុជាគ្រោងដាក់ក្រមាទៅអង្គការយូណេស្កូ ក៏ដូចជាអង្គការបេតិកភណ្ឌពិភពលោក ចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។

​ជាការឆ្លើយតបឯកឧត្តម ផាក់ ចឹងអ៊ុក សូមគាំទ្រនូវសំណើររបស់លោកជំទាវ រដ្ឋមន្រី្ត និងរាយការណ៍ជូន និងធ្វើតាមយន្តការណ៍នៃផ្នែកជំនាញ រដ្ឋាភិបាលកណ្តាល ដើម្បីសិក្សា និងគាំទ្រនូវអ្វីដែលជាសំណើររបស់ភាគីកម្ពុជា។

តាមរយៈនៃជំនួបទ្វេរភាគីនេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបតិ្តការណ៍ដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ដែលបានធ្វើការរួមគ្នាលើវិស័យវប្បធម៌ ដែលមានសកម្មភាពជាច្រើន បានធ្វើជាមួយគ្នា លើសម្បតិ្តបេតិកភណ្ឌរូបី និងអរូបី។

ភាគីកូរ៉េ បានជួយជួសជុលអភិរក្សប្រាសាទនានានៅក្នុងតំបន់អង្គរ និងកិច្ចការមួយចំនួនទៀត គឺអភិរក្សឯកសារផ្សេងៗ ក៏ដូចជាសកម្មភាពសម្តែងសិល្បៈអបអរសាទរខួបការទូតមហោស្រពភាពយន្ត និងមហោស្រពសិល្បៈផ្សេងៗ។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ទាំងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម ផាក់ ចឹងអ៊ុក បានបង្ហាញពីកី្តរីករាយក្នុងការជម្រុញលើកិច្ចសហប្រតិបតិ្តការដ៏ល្អនេះទៅមុខបន្តទៀត ហើយកិច្ចការមួយចំនួនទៀត ដែលជាកិច្ចការចាស់ ដែលយើងត្រូវរំលឹកឡើង ដោយសារនាពេលកន្លងមក មិនថាប្រទេសកម្ពុជា ឬក៏បណ្តាប្រទេសនៅលើពិភពលោកនោះទេ គឺសុទ្ធតែរងផលប៉ះពាល់ខ្លាំងដោយសារវិបតិ្តកូវីដ-១៩។ ដូច្នេះធ្វើឲ្យសកម្មភាពមួយចំនួនមានការរអាក់រអួលលើគម្រោងមួយចំនួន ដូចជាគម្រោងពាក់ព័ន្ធនឹងការជួសជុលអភិរក្សប្រាសាទក្នុងតំបន់អង្គរ និងគម្រោងនានាទៀត។

ដូច្នេះលោកជំទាវ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានឯកភាពគ្នា និងជម្រុញស្ថានភាពទាំងនោះឡើងវិញ ហើយក៏បានគិតគូរផងដែរ នូវសកម្មភាពថ្មីៗមួយចំនួនទៀត ដែលជាសក្តានុពលរវាងប្រទេសទាំងពីរ ដូចជា កម្ពុជា សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ ចេញពីនេះក៏មានផលិតជាវត្ថុសិល្បៈផ្សេងៗ ត្រង់ចំនុចនេះភាគីកូរ៉េ មានបទពិសោធន៍លើផ្នែកនេះច្រើន ក្នុងការធ្វើយ៉ាងណាឲ្យចរន្តនៃការលក់ដូរវត្ថុអនុស្សាវរីយ៍ ឬក៏វត្ថុអ្វីផ្សេងៗ ដែលបង្កើតចេញពីស្នាដៃវប្បធម៌នេះ មានការរីកលូតលាស់ច្រើន។

ដូច្នេះទាមទារឲ្យកម្ពុជា-កូរ៉េ ត្រូវធ្វើការផ្លាស់ប្តូរបទពិសោធន៍រួមគ្នា ក្នុងជម្រុញនូវសកម្មភាពផ្សេងៗ ក្នុងការលើកស្ទយ និងការធ្វើឲ្យប្រសើរឡើងនូវវប្បធម៌របស់យើង។

ជាការឆ្លើយតប ឯកឧត្តម ផាក់ ចឹងអ៊ុក បានសម្តែងការរីករាយ និងចូលរួមសហការ ដោយធ្វើយ៉ាងណាឲ្យចរន្តនៃសកម្មភាពវប្បធម៌ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗដែលចេញពីធនធានផលិតផលវប្បធម៌នេះ មានការរីកចម្រើននាពេលខាងមុខ៕អត្ថបទ៖ រដ្ឋា​ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm