
អន្ដរជាតិ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang និយាយនៅថ្ងៃអង្គារនេះថា ចិនត្រូវតែពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ស្របពេលដែលពិភពលោកកាន់តែច្របូកច្របល់ជាងមុន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅកិច្ចប្រជុំសភាប្រចាំឆ្នាំក្នុងទីក្រុងប៉េកាំង លោក Qin និយាយថា អន្តរកម្មជិតស្និតរវាងមេដឹកនាំទាំង ២ លោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Vladimir Putin បានផ្តល់ក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី។
ពេលត្រូវបានសួរថាតើវាអាចទៅរួចដែរឬទេកាលដែលចិន និងរុស្ស៊ី បោះបង់ចោលប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដើម្បីពាណិជ្ជកម្មទ្វេភាគីនោះ លោក Qinនិយាយថា ប្រទេសគួរតែប្រើប្រាស់រូបិយប័ណ្ណណាក៏ដោយឲ្យតែសុវត្ថិភាព និងអាចទុកចិត្តបាន៕
