យោធិននារីកម្ពុជាបច្ចុប្បន្ន ក្រៅពីរក្សាសន្តិភាពក្នុងប្រទេស ក៏បានចូលរួមរក្សាសន្តិភាពនៅប្រទេសនានាផងដែរ

2023/03/08 02:16:13 am        474

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា យោធិននារីកម្ពុជា ក្រៅពីកំពុងថែរក្សាសន្តិភាពនៅក្នុងប្រទេសក៏កំពុងជួយរកសន្តិភាពនៅអន្តរជាតិផងដែរ។

ក្នុងពិធីអបអរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ក្រោមមូលបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” សម្ដេចពិជ័យសេនា មានប្រសាសន៍ថា រាល់សមិទ្ធផលជាច្រើន ដែលកំពុងកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្ដាច់បាននោះទេ នូវស្នាដៃ និងការចូលរួមរបស់ស្ដ្រី ដែលរាប់ទាំងវិស័យសេដ្ឋកិច្ចផងដែរ។

សម្ដេចបានបន្តថា ដោយឡែកយោធិននារីកម្ពុជា មានចិត្តអំណត់យ៉ាងខ្លាំង ក្នុងការការពារនូវបូរណ ភាពទឹកដី ថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋឲ្យរស់នៅមានភាពសុខសាន្ត និងកងទ័ពមួកខៀវជាស្ត្រីរបស់កម្ពុជា កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសជាច្រើន ។

សម្ដេចពិជ័យសេនា បានជំរុញដល់បណ្ដាអង្គភាពក្រោមឱវាទក្រសួងការពារជាតិ ត្រូវបន្តលើកស្ទួយពង្រីកសមត្ថភាពរបស់យោធិនជាស្ត្រី ផ្ដល់ឱកាសក្នុងការងារ ពិសេសការតម្លើងតួនាទីឋានន្តរសក្តិ៍ ឲ្យសមតាមសមត្ថភាព និងរយៈពេលនៃការចូលបម្រើការងារ។

លោកជំទាវ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកការងារយេនឌ័រ មានប្រសាសន៍ថា គិតដល់ឆ្នាំ២០២៣នេះ កម្លាំងកម្ពុជាសរុបចំនួន ៨ ៨៥៩នាក់ ក្នុងនោះនារី ចំនួន ៦៨១នាក់ បានចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទា ហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះ នារី ចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។

លោកជំទាវបានបន្ថែមថា យោធិននារីក្រៅពីកំពុងសិក្សាតាមសាលានៅក្នុងប្រទេស ក៏កំពុងសិក្សានៅក្រៅប្រទេសផងដែរ ក្នុងនោះមានប្រទេសម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ សាធារណរដ្ឋកូរ៉េ ប្រេស៊ីល អ៊ីតាលី អូស្រ្តាលី ឡាវ និងប្រទេសវៀតណាមជាដើម៕ អត្ថបទ ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm