
អន្ដរជាតិ៖ ស្របពេលឆ្ពោះទៅកាន់អាណត្តិទី៣ ជាប្រធានាធិបតីមេដឹកនាំកំពូលចិនលោក Xi Jinping និយាយថា លោកនឹងប្រកាន់ភ្ជាប់គោលជំហរម៉ឺងម៉ាត់ជាងមុនប្រឆាំងនូវអ្វីដែលលោកយល់ឃើញថាជាកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការរីកចម្រើនរបស់ចិន។ នៅក្នុងសុន្ទរកថាទៅកាន់សមាជប្រជាជាតិចិន លោក Xiបានចាត់ទុកជោគជ័យរបស់ចិនថាជាភស្តុតាងបញ្ជាក់ថា ទំនើបភាវូបនីយកម្មមិនទាន់ដើរទាន់បស្ចិមប្រទេសនៅឡើយទេ ។ លោកជំរុញឲ្យចិនខិតខំអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយការពឹងផ្អែកលើលោកខាងលិច។
លោក Xiបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលលោកចាត់ទុកថាជាការគំរាមកំហែងសំខាន់ដល់ការអភិវឌ្ឍន៍របស់ចិន គឺសហរដ្ឋអាមេរិក៕