សម្ដេចតេជោ៖ រឿងវប្បធម៌ជាតិ អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវ មិនដូច្នោះវាស្មើនឹងការបំផ្លាញទៅវិញ

2023/03/08 05:15:20 pm        258

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា ការបង្ហាញនូវវប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង​សម្រាប់​ក្មេងជំនាន់ក្រោយ តៗជំនាន់ គឺជារឿងល្អ ប៉ុន្ដែប្រសិន​បើការ​បង្ហាញ​នោះ​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​តាមរយៈ​សារសំឡេង​លើ​បណ្ដាញ​តេឡេក្រាម ពាក់ព័ន្ធការមិនយល់គ្នារវាងលោកលោកស្រី ទ្រី ដាណា ដែល​មាន​គោល​បំណង​ចូល​រួម​ក្នុង​ការផ្សព្វផ្សាយវប្បធម៌ខ្មែរជាមួយនឹងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។

សម្ដេច​មាន​ប្រសាសន៍ថា សម្ដេចពិតជាមានការសប្បាយរីករាយ ដោយឃើញប្រជាពលរដ្ឋខ្មែរ​ដែល​មាន​បំណង​បង្ហាញនូវវប្បធម៌របស់ខ្មែរ។ សម្ដេចតេជោមានប្រសាសន៍ថា ការបង្ហាញ​នូវ​វប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​តៗ​ជំនាន់ គឺជារឿងល្អ ប៉ុន្ដែប្រសិនបើការបង្ហាញនោះមិនបានត្រឹមត្រូវតាមក្បួនខ្នាត ស្មើ​នឹង​ការ​បំផ្លាញ​នូវ​វប្បធម៌ខ្មែរទៅវិញ។

សម្ដេចតេជោបញ្ជាក់ថា ករណីនេះមិនអាចខ្ជីខ្ជាបានទេ ពីព្រោះគ្រោះថ្នាក់ខ្លាំង​ណាស់​នៅ​ពេល​ដែល​វប្បធម៌​ខ្មែរដែលមានអ្វីដែលជាចំណាំច្បាស់លាស់ហើយបែរជាធ្វើឱ្យក្លាយទៅវិញ តាម​រយៈ​ការ​តាំង​បង្ហាញដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវម៉ត់ចត់ ដែលអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្លួន​ឯងផង និងប៉ះពាល់ដល់វប្បធម៌ប្រទេសដទៃផង ហើយប្រទេស​ដទៃ​អាច​ចោទ​ប្រកាន់​ប្រទេស​កម្ពុ​ជាថាលួចបន្លំវប្បធម៌របស់គេជាដើម។

សម្ដេចតេជោបញ្ជាក់ថា នៅតាមបណ្ដាប្រទេសជុំវិញតំបនអាស៊ាននេះ មានសម្លៀក​បំពាក់​ទម្រង់​ប្រហាក់​ប្រហែល​គ្នា ដែលនោះគឺជា​រឿង​ដែល​ត្រូវ​ជៀសវាង​ដែល​កម្ពុជា​អាច​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់។ ប៉ុន្ដែ អ្វីដែលសំខាន់ គឺវប្បធម៌របស់ខ្មែរនឹងក្លាយ ហើយបញ្ហានេះ កាលពីជាង ១០ ឆ្នាំមុនសម្ដេចតេជោ ក៏ធ្លាប់បាន​ប្រតិកម្ម​ជា​មួយ​នឹង​ការ​ថត​ខ្សែ​ភាព​យន្ត​ទាក់​ទិន​ជាមួយ​នឹង​សម្លៀក​បំពាក់​ដែលពេលនោះសម្ដេចបានចោទសួរថា តើសម្លៀកបំពាក់នោះ ពីសម័យកាល​ណា​ទើប​បាន​ជា​ចេញក្នុងការថតខ្សែភាពយន្ត?៕

ស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ៖ https://fb.watch/j7KgPqMDEx/

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm