សៀមរាប៖ នាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Nishida Seibaku ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
ជំនួបនៃកិច្ចពិភាក្សានេះផ្តោតទៅលើកិច្ចសហការនៃ សង្វាក់ផលិតកម្មក្នុងការផលិតស្រូវសាលី ដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន ដើម្បីផលិតជាផលិតផលសម្រេចក្នុងការនាំចេញ។
សូមបញ្ជាក់ជូនផងដែរថា ផែនការនៃការដាំដុះស្រូវសាលីនេះគ្រោងនឹងយកទៅអនុវត្តដាំដុះនៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ (CDC) ដែលក្រុមអ្នកបច្ចេកទេសជប៉ុនបានចុះទៅពិនិត្យ និងសិក្សាពីភូមិសាស្រ្តដើម្បីវាយតម្លៃពីសក្តានុពលនៃមណ្ឌលមុននឹងឈានទៅដល់ការអនុវត្តន៍គម្រោង៕






