Chelsea ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ក្រោយ​ឈ្នះ Dortmund

2023/03/08 05:52:26 pm        76

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​បន្តដំណើរ​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ UEFA Champions League ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Dortmund ២-០ និង​សរុប​ទាំងពីរ​ជើង ២-១​។ ​ក្រុម​របស់លោក Graham Potter មាន​រដូវ​កាល​ដ៏​អាក្រក់​មិន​ធ្លាប់មាន​ដោយ​ធ្លាក់​ទៅដល់​លំដាប់​លេខ ១០ នៅ​ English Premier League មុនពេល​ឈ្នះ Leeds ចុង​សប្តាហ៍​កន្លងទៅ​។

​​ការប្រកួត​ជើង​ទី១ នៅ​ទឹកដី​អាល្លឺម៉ង់​ដែល​ម្ចាស់ផ្ទះ​ឈ្នះ ១-០ នោះ ត្រលប់​មកកាន់​ទឹកដី Stamford Bridge តោ​ខៀវ Chelsea ត្រូវ​រង់ចាំ​ដល់​ចុង​វគ្គ​ទី១ ទើប Raheem Sterling រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី៤៣​។ ​ឈានដល់​វគ្គ​ទី២ Chelsea មានឱកាស​ស៊ុត​បាល់ ១១ម៉ែត្រ​ក្រោយពេល VAR ពិនិត្យឃើញ​បាល់​ប៉ះ​ដៃ​របស់ Marius Wolf ខណៈ​អ្នក​ទាត់​សំរេច​នោះ​គឺ Kai Havertz តែ​មិនបាន​សំរេច​។ ​យ៉ាងណាក្តី​អាជ្ញាកណ្តាល​ឱ្យ​ទាត់​ម្តងទៀត​បន្ទាប់ពី VAR ពិនិត្យឃើញ​កីឡាករ​ផ្សេងទៀត​រត់​ចូល​ប្រអប់​មុន​ទាត់​។

​​ម្តងទៀត​នេះ Kai Havertz មិន​ភ្លាត់​ឡើយ​ដោយ​ស៊ុត​បញ្ចូល​ទី​បានសំរេច​ទៅ​ទិសដៅ​ដដែល​។ ​​អ្នកចាត់ការ Chelsea លោក Graham Potter បាន​ហៅ​ជ័យជំនះ​នេះ​ថា ជាការ​កាត់ក្តី​អាជីព​របស់លោកនៅ Stamford Bridge ដោយ​លើកឡើងថា​ ប្រសិន Chelsea ធ្លាក់​នឹងមាន​រឿង​ផ្សេង​កើតឡើង​។ ​ចំណែក Dortmund ដែលមាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់ខ្លួន​ដែរនោះកំពុង​ឈរ​លេខ២ នៅ Bundesliga ស្មើ​ពិន្ទុ​គ្នា​ជាមួយ Bayern Munich ខណៈ​នេះ​ជា​បរាជ័យ​ដំបូង​ប៉ុណ្ណោះ​​សម្រាប់​ពួកគេ​បន្ទាប់​ឈ្នះ ១០ប្រកួត​ជាប់​គ្នា​មកហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm