ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣នេះ បានមានប្រសាសន៍ ណែនាំទៅលោកស្រី ទ្រី ដាណា ឱ្យយកចិត្តទុកដាក់ទៅលើការណែនាំ និងការកំណត់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្នុងករណីដែលមិនអាចទទួលបានទេ រាជរដ្ឋាភិបាលក៏មិនអនុញ្ញាតឱ្យមានការតាំងនោះដែរ។
សម្ដេចតេជោ បញ្ជាក់ថា សូមកុំភ្លេចថាច្បាប់របស់កម្ពុជា រដ្ឋមន្រ្ដីត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្ដី និងចំពោះមុខ សភាជាតិ។
នេះជារឿងដែលសម្ដេចតេជោ បានពន្យល់ សម្រាប់លោកស្រី ទ្រី ដាណា ក៏ដូចជាពន្យល់ទៅដល់ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាសេនាធិការ ដើម្បីការពារវប្បធម៌ ដូនតារបស់កម្ពុជា មិនមែនជាក្រសួងមានការតឹងតែងទេ។ ប៉ុន្ដែបើសិនជាក្រសួងមានការបណ្ដែតបណ្ដោយឱ្យមានការតាំងខុសពីរូបភាពដើម នោះក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលផង និងរដ្ឋសភាផង៕