ប្រមុខ​មន្ទីរ​បញ្ច​កោណ​សន្យា​សម្រាប់​វត្តមាន​ទាហាន​អាមេរិក​ឲ្យ​នៅ​បន្ត​នៅ​អ៊ីរ៉ាក់​

2023/03/08 05:59:57 pm        259

​អាមេរិក៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ដោយ​មិនបាន​ប្រកាស​ជាមុន​កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែមីនា ដែល​មាន​រយៈពេល​ជិត​ ២០​ឆ្នាំ​បន្ទាប់ពី​ការ​លុកលុយ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិកផ្តួល​រំលំ​របប​លោក Saddam Hussein ដោយ​លោក Austin បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញា​រក្សា​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេសនេះ​។

ការឈ្លានពាន​កាលពី​ឆ្នាំ២០០៣ បណ្ដាល​ឲ្យ​ជន​ស៊ីវិល​អ៊ីរ៉ាក់​រាប់​ម៉ឺន​នាក់​ស្លាប់ និង​បាន​បង្កើត​អស្ថិរភាព​ដែល​នៅ​ទីបំផុត​បាន​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​ការ​លេច​ឡើង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​នៅ​ឆ្នាំ​២០១១​។ លោក Austin បាន​ប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់លោក Mohammed al-Sudani ថា កងកម្លាំង​អាមេរិក​បាន​ត្រៀមខ្លួន​ដើម្បី​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ តាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល​អ៊ីរ៉ាក់​។ កងកម្លាំង​ទាំងនេះ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ការមិន​ប្រយុទ្ធ ផ្តល់យោបល់ និង​មាន​តួនាទី​គាំទ្រ​ដល់​ការប្រយុទ្ធ​ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ាក់​ប្រឆាំង​អំពើ​ភេរវកម្ម​។

បច្ចុប្បន្នសហរដ្ឋអាមេរិក​មាន​កងទ័ព ២,៥០០​នាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង ៩០០​នាក់​ទៀត​នៅក្នុង​ប្រទេស​ស៊ី​រីដើម្បី​ជួយ​ណែនាំ និង​ជួយ​ដល់​កងទ័ព​ក្នុង​តំបន់​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ដែល​កាលពី​ឆ្នាំ២០១៤ ដណ្តើមបាន​ទឹកដី​ជាច្រើន​នៅក្នុង​ប្រទេស​ទាំងពីរ​។ កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ម្តងម្កាល​បាន​បាញ់​គ្រាប់រ៉ុក្កែត​ដាក់​លើ​គោលដៅ​ទៅលើ​កងកម្លាំង​សហរដ្ឋអាមេរិក និង​ស្ថានទូតនៅ​ទីក្រុង​បា​កដាដ​។ សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់បាន​ខិតជិត​ដល់​ជម្លោះ​ដ៏​ពេញលេញ​កាលពី​ឆ្នាំ២០២០ បន្ទាប់ពី​កងកម្លាំង​សហរដ្ឋអាមេរិក​បានសម្លាប់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani ក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​។ ជន​ស៊ីវិល​អ៊ីរ៉ាក់​ចន្លោះ​ពី ១៨៥,០០០ ទៅ ២០៨,០០០​នាក់បាន​ស្លាប់​នៅក្នុង​សង្គ្រាម​នោះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm