Mbappe៖ ការប្រកួត​រវាង PSG និង Bayern Munich មិនអាច​កាត់ក្តី​អនាគត​របស់គេ​បានឡើយ​

2023/03/08 06:52:08 pm        96

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បាន​និយាយថា ​អនាគត​របស់គេ​ជាមួយ Paris Saint Germain នឹងមិន​ត្រូវ​កាត់ក្តី​ដោយ​ការប្រកួត​ទល់នឹង Bayern Munich នៅ​ជើង​ទី២ វគ្គ ១៦ក្រុម​ចុង​ក្រោយ UEFA Champions League បានឡើយ​។

​​Bayern Munich បាន​យកឈ្នះ​ជើង​ទី១ នៅ​ទីក្រុង​ប៉ារីស ១-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Kingsley Coman​។​ ​Kylian Mbappe បាន​និយាយថា ប្រសិនបើ​គេ​គិតតែ​ពី Champions League មិន​គិតពី​កិត្តិយស​ក្លិបប្រហែលជា​គេ​ចាកចេញ​យូរណាស់​ហើយ បច្ចុប្បន្ន​គេ​រីករាយ​នៅ PSG និង​ស្រែក​ឃ្លាន​ជ័យជំនះ​ជានិច្ច​។ ​រឿងរ៉ាវ​អនាគត​របស់ Mbappe តែង តែ​ត្រូវបាន​លើក​យកមក​និយាយ​មួយរយៈ​នេះ ស្រប​ពេលដែល Real Madrid ជា​គោលដៅ​ចម្បង​របស់​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​។​ ​Mbappe ថ្មីៗ​នេះ​ទើបបាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​សរុប ២០១គ្រាប់​។

​​PSG នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Bayern Munich យប់​នេះ​ដោយ​មិនមាន​វត្តមាន Neymar ដែលមាន​របួស​កជើង​ត្រូវ​វះកាត់ ស្រប​ពេលដែល​ប្រធាន​ក្រុម Marquinhos និង​ខ្សែការពារ Nordi Mukiele ក៏​នឹង​អវត្តមាន​ដូចគ្នា​។​ ​ដោយឡែក​សម្រាប់ Bayern Munich មកទល់ពេលនេះ​រកបាន​ជ័យជំនះ​ទាំង ៧ប្រកួត​នៅ UEFA Champions League រដូវ​កាល​នេះ​ដោយ​ក្នុងនោះ ៦ប្រកួត​បិទ​មិនឱ្យ​របូត​គ្រាប់​បាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm