អឺរ៉ុប៖ សភាអឺរ៉ុបគ្រោងនឹងផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស ក្រោយ Brexit គឺជាជំហានដ៏សំខាន់មួយដើម្បីធានាបានថា ពាណិជ្ជកម្មសេរី កូតា និងពន្ធគយនៅតែបន្ត។ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម (TCA) បានប្រតិបត្តិការជាបណ្ដោះអាសន្ន ចាប់តាំងពីខែមករារហូតមក។
សមាជិកសភាអឺរ៉ុបបានបោះឆ្នោតកាលពីថ្ងៃអង្គារ ហើយលទ្ធផលគ្រោងនឹងប្រកាសឲ្យដឹងនៅថ្ងៃពុធនេះ។ ភាពតានតឹងក្រោយ Brexit នៅតែបន្តកើតមាន ដែលរួមទាំងការគំរាមកំហែងរបស់បារាំង សងសឹកចក្រភពអង់គ្លេសពាក់ព័ន្ធនឹងការរឹតត្បិតការនេសាទ។ បញ្ហាពាណិជ្ជកម្មអៀរឡង់ខាងជើង នៅតែជាបញ្ហាប្រឈមមួយផងដែរ។ ក្រោមពិធីការដាច់ដោយឡែកមួយទៀត អៀរឡង់ខាងជើងនៅតែជាផ្នែកជាក់ស្ដែងនៃទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដែលនេះមានន័យថា ទំនិញមកដល់ទីនោះពីអង់គ្លេស ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យរបស់សហភាពអឺរ៉ុប៕
អត្ថបទ៖ សារ៉ាត់