Neil Robertson ស្មើ Kyren Wilson ឯ McGill នាំមុខ Bingham ដំណាក់កាល​ដំបូង​វគ្គ ៨​នាក់​ចុង​ក្រោយ​

2021/04/28 11:34:28 pm        153

​ស្នូកឃ័រ​៖ ​ការប្រកួត​ស្នូកឃ័រ​ជើងឯក​ពិភពលោក​ បាន​ឈាន​ដល់​វគ្គ ៨​នាក់​ចុងក្រោយ​ហើយ​ ខណៈ​កីឡាករ​អូស្ត្រាលី Neil Robertson និង Kyren Wilson កំពុង​ស្មើគ្នា ឯ Anthony McGill នាំមុខ Stuart Bingham​។

​​នេះ​ជា​ជំនួប​វគ្គ ៨នាក់​ចុងក្រោយ​ដ៏​ស្វិតស្វាញ​រវាង Neil Robertson និង​កីឡាករ​អង់គ្លេស Kyren Wilson ដោយ​កីឡាករ​ទាំងពីរ​កំពុង​ស្មើគ្នា ៨-៨ហ្វ្រេ​ម បន្ទាប់ពី​បញ្ចប់​ដំណាក់​កាល​ដំបូង​ដែល Robertson នាំមុខ ៥-៣​ហ្វ្រេ​ម​។​ ​ជំនួប​រវាង​កីឡាករ​ទាំងពីរ​នឹង​បញ្ចប់​ថ្ងៃនេះ ខណៈ​នៅសល់ ៩ហ្វ្រេ​ម​ទៀត​ដើម្បី​រក​ចាញ់​ឈ្នះ​។ ​ងាក​មក​មួយ​ប្រកួត​ទៀត Anthony McGill ដែល​ទំលាក់ Ronnie O’Sullivan ឡើងមក​ដល់​វគ្គ​នេះនោះ បាន​បន្ត​ទំរង់​លេង​អស្ចារ្យ​របស់ខ្លួន​ដោយ​តាម​ពីក្រោយ Stuart Bingham ៦-៤ហ្វ្រេ​មរ​ហូត​នាំមុខ​វិញ ៩-៧ហ្វ្រេ​ម​។ ​កីឡាករ​ស្កុ​ត​ឡេ​ន Anthony McGill កំពុង​ស្វែងរក​ឱកាស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ ជើងឯក​ពិភព​លោក​លើកដំបូង បន្ទាប់ពី​ធ្វើបាន​មួយ​ឈើ ១២៦ពិន្ទុ, ៨៣ពិន្ទុ, ៩២ពិន្ទុ, ១៣០ពិន្ទុ និង ៧៥ពិន្ទុ ក្នុងចំណោម ៩ហ្វ្រេ​ម​ដែល​នាំមុខ​លើ Stuart Bingham​។

ជើងឯក​ពិភពលោក​ឆ្នាំ២០១៥ Stuart Bingham ក៏​ធ្វើបាន​មួយ​ឈើ ៨១ពិន្ទុ និង ១២០ពិន្ទុ​ផងដែរ​។ ​ចំណែក​វគ្គ ៨នាក់​ចុង​ក្រោយពីរ​ប្រកួត​ផ្សេងទៀត កីឡា​ករលេខ ១ ពិភពលោក Judd Trump និង Shaun Murphy កំពុង​ស្មើគ្នា ៤-៤ហ្វ្រេ​ម ខណៈ Mark Selby នាំមុខ Mark Williams ៦-២ហ្វ្រេ​ម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm