គ.ជ.ប៖ គណបក្សនយោបាយ បានបង្កើនបេក្ខភាពនារីឈរជាតំណាងរាស្ត្រ ឬក្រុមប្រឹក្សាឃុំ-សង្កាត់

2023/03/08 10:03:03 pm        662

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ គណបក្សនយោបាយនីមួយៗ ​បានដាក់បេក្ខភាពនារី កាន់តែ​ច្រើនឡើង ក្នុងការឈរ ឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ជាដើម ។

ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ លើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ដែលធ្វើឡើង នៅថ្ងៃទី៨ ខែមីនានេះ ឯកឧត្តម ប្រាជ្ញ ច័ន្ទ បានលើកឡើងថា គ.ជ.ប បានយកចិត្តទុកដាក់ជុំវិញ​សកម្មភាពទាំងឡាយរបស់ស្ត្រី ​លើការងារបោះឆ្នោត ក្នុងនោះ​ បានលើកទឹកចិត្ត គណបក្ស​នយោបាយ លើការដាក់បេក្ខភាពជានារី ទោះ គ.ជ.ប មិនមែនជាអ្នកសម្រេចទៅលើបេក្ខជន ប៉ុន្តែឃើញថា ​គណបក្សនយោ បាយនីមួយៗ បានស្នើដាក់បេក្ខភាពនារី ក្នុងសមមាត្រមួយដ៏គួរសម ។

ឯកឧត្តម ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ពីមួយអាណត្តិទៅមួយអាណត្តិ គណបក្ស​នយោបាយនីមួយៗ បានយកចិត្តទុកដាក់កាន់តែច្រើនឡើងលើស្ត្រី ដែលមានសមត្ថភាព ដោយ ផ្ដល់ឱកាសឲ្យពួកគេបានឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតនានា ។

ឯកឧត្តម​ បានបញ្ជាក់ថា សម្រាប់បេក្ខស្ត្រីនេះ គ.ជ.ប ​បានតម្រូវឱ្យគណបក្សទាំងអស់ ត្រូវដាក់ បេក្ខជន​ជាស្ត្រីយ៉ាងហោចណាស់ ចំនួន២ភាគរយ ​តែមានគណបក្សមួយចំនួន បានដាក់បេក្ខភាព​ជាស្ត្រី លើស២ភាគរយ ទៅទៀត ។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ បានឱ្យដឹងថា ស្ថាប័ន គ.ជ.ប បច្ចុប្បន្ន ​មានបុគ្គលិកបម្រើការចំនួនជាង ៧៥១នាក់​ ក្នុងនោះស្ត្រី ​មានជិត២០០នាក់​ (ស្មើនឹងជាង២០ភាគរយ) ក្នុងនោះ​ ចំនួន១៥០នាក់ មាន កម្រិតវប្បធម៌ថ្នាក់ឧត្តមសិក្សា ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm