ក្រសួងទេសចរណ៍ណែនាំឱ្យមូលដ្ឋានអាជីវកម្មពង្រឹងគុណភាពសេវាកម្មជូនភ្ញៀវ

2023/03/08 10:25:04 pm        54

កំពង់ធំ ៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ និងក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់និងតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យចូលរួមពង្រឹងគុណភាពសេវាកម្មជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាស្ដីពីការពង្រឹង គុណភាព សេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ ។ សិក្ខាសាលានេះធ្វើឡើង អមជាមួយនិងពិធីចែកបណ្ណសរសើរ និង លិខិត សរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានស្នាដៃល្អ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការក្រសួងទេសចរណ៍ និង លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត និងប្រតិបត្តិករ ទេសចរណ៍សរុបប្រមាណ៣៥០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ណែនាំឱ្យមូលដ្ឋាន អាជីវកម្ម ទេសចរណ៍ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសេវាកម្មត្រូវតែល្អស្ថិតក្នុងកម្រិតស្ដង់ដា និងប្រកប ដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្ដង់ដាមួយ»។ ទន្ទឹមនឹងនេះ អាជីវកម្ម ទាំងអស់ក៏ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដោយផ្ដើមចេញពីការអនុវត្តប្រចាំថ្ងៃ និងបំពេញតាម តម្រូវការ ភ្ញៀវបច្ចុប្បន្នចូលចិត្តកន្លែងស្អាត មានសេវាល្អ គុណភាព និងអនាម័យ។ ឯកឧត្តម ស្នើដល់រដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បង្គន់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អក្នុងឱកាសពិធីបុណ្យទន្លេនេះ ដោយឈរ លើមូលដ្ឋាន ក្រុងស្ទឹងសែន ជាជ័យ លាភីផ្ការំដួល២ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងទៅនេះ។ អង្គសិក្ខាសាលាបានឱ្យដឹងថា ពិធីបុណ្យទន្លេមានគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការ បង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៅកម្ពុជាតាំងពីឆ្នាំ២០១៤ ដូចមានបញ្ជាក់ ក្នុង អនុក្រឹត្យ លេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្ដីពីពិធីបុណ្យទន្លេ។

ជាមួយគ្នានេះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្កំពង់ធំ បញ្ជាក់ថា ដើម្បីជាការលើក​ទឹកចិត្ត​ដល់​អាជីវកម្មទេសចរណ៍​ក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ ដោយមានមន្ទីរទេសចរណ៍ជាសេនាធិការ បានណែនាំនិងវាយ​តម្លៃផ្ដល់​បណ្ណ​សរសើរ និងលិខិតសរសើរដល់សេវាកម្មទេសចរណ៍ដែលបានខិតខំរៀបចំទីតាំង និងបម្រើសេវាកម្មប្រកប​ដោយ​គុណភាពទាំង៩០អាជីវកម្ម (បណ្ណសរសើរចំនួន៣៦អាជីវកម្ម និងលិខិតសរសើរចំនួន៥៤អាជីវកម្ម) ដែលបាន​អនុវត្ត​តាមសារាចរណែនាំលេខ ០៤៣ សជណ.អគឧ.ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលមានការ​ណែនាំ​ចំនួន១០ចំណុច​ ដែលសំខាន់នៃការការណែនាំមាន២ គឺទី១.ឯកសណ្ឋានបុគ្គលិកសេវាកម្មត្រឹមត្រូវទៅតាមផ្នែកនីមួយៗ និងទី២​តម្លៃសេវាកម្មសមរម្យ មិនដំឡើងថ្លៃហួសហេតុ និងមានបញ្ជាក់រាល់លក្ខខណ្ឌ អនុវត្តផ្សេងៗបានច្បាស់លាស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm