ឯកឧត្តម ហេង សួរ៖ "គ្រូបង្រៀន" ប្រៀបដូចជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ

2023/03/08 11:38:46 pm        146

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា "គ្រូបង្រៀន" ប្រៀបដូចជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេស សម្រាប់ជំរុញការរីកចម្រើនលើគ្រប់វិស័យ និងជាមូលដ្ឋានគ្រឹះ​នៃការ​អភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ "ពាក្យថាគ្រូ" គឺជាគំរូដល់សិស្សទូទៅ មិនថាសិស្សអ្នកមាន អ្នកក្រ ឧកញ៉ា សេដ្ឋី ដើម្បីទទួលបានទាំងចំណេះដឹង និងទំនុកចិត្ត សម្រាប់ជាទុនក្នុងការកសាងអនាគតមួយដ៏ល្អប្រពៃ។

​តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ហេង សួរ នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិក​អប់រំគ្រប់កម្រិតសិក្សាក្នុងវិស័យសាធារណៈ និងឯកជននៅទូទាំងស្រុកបាធាយ ចំនួន ១ ២០០នាក់ កាលពីព្រឹក​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ បាន រម្លឹកពីថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលបានស្តារ និងអភិវឌ្ឍប្រទេស​ជាតិពីបាតដៃ​ទទេ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលគ្រាដ៏លំបាកតោកយ៉ាក គ្មានសាលារៀនគ្រប់គ្រាន់ សម្ភារសិក្សាក៏គ្មាន គ្រូបង្រៀន​មានតិចតួចបំផុត ពេលនោះគឺជាដំណាក់កាល “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច​បង្រៀន​អ្នកមិនចេះសោះ”។ ឯកឧត្តមបានបន្តថា តាមរយ:ការប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដៃម្ខាងការពារ​ប្រទេស​ពីការវិលត្រឡប់នូវរបបខ្មែរក្រហម និងដៃម្ខាងស្តារ និងអភិវឌ្ឍប្រទេសជាង ៤០ឆ្នាំកន្លងមក ជាពិសេសក្រោយ​ពេលដែលប្រទេសយើងបានទទួលសន្តិភាពពេញលេញ ក្រោយពីសម្តេចតេជោ​នាយករដ្ឋមន្រ្តីលះបង់​គ្រប់បែប​យ៉ាងយកអាយុជីវិតធ្វើដើមទុន រហូតសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨។

ឯកឧត្តម បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ហើយមានឱកាសកសាងបាននូវធនធានមនុស្សគ្រប់ប្រភេទ ក្នុងមជ្ឈដ្ឋានសិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនជាច្រើន​ដែលបានរួម​ចំណែក​យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តស្នើដល់លោកគ្រូ អ្នកគ្រូនៅក្នុងស្រុកបាធាយទាំងអស់ ត្រូវបន្តពង្រឹងគុណភាព ដើម្បីឱ្យសិស្សមាន​សមត្ថភាព ទទួលបាននិទ្ទេសA ឱ្យមានអត្រាកាន់តែខ្ពស់ ដើម្បីត្រៀមចូលរួមប្រណាំង​ប្រជែងជាមួយវិទ្យាល័យ​ផ្សេងទៀតនៅទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា២០២៣នេះ ។ 

បើតាមលោក អុន លាងអាន ប្រធានការិយាល័យអប់រំស្រុកបាធាយ បានឱ្យដឹងថា នៅក្នុងស្រុកបាធាយមាន​សាលាសរុប ៥៨កន្លែង ក្នុងនោះសាលាបឋមសិក្សា ៤៦កន្លែង អនុវិទ្យាល័យ ៧កន្លែង វិទ្យាល័យ៥កន្លែង ហើយមានអគារសិក្សាសរុបចំនួន ១៨២ខ្នង ស្មើនឹងជាង ៨០០បន្ទប់ ក្នុងនោះអគារជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន សរុបរួម ៥៦ខ្នង ស្មើនឹងជាង៣០០បន្ទប់៕ អត្ថបទ៖ឈិត បូរ៉ាវី​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm