
អន្ដរជាតិ៖ មន្រ្តីទទួលបន្ទុកការការពារជាតិនៅទីក្រុងសេអ៊ូល និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុម័តអាជ្ញាបណ្ណនាំចេញគ្រឿងបង្គុំរថក្រោះ Krab ទៅកាន់ប៉ូឡូញ ដើម្បីផលិតវាផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន។ វាគឺជាលើកដំបូងហើយដែលកូរ៉េខាងត្បូងយល់ព្រមជាផ្លូវការផ្តល់គ្រឿងបង្គុំផលិតអាវុធសម្រាប់ក្រែនធ្វើសង្រ្គាមពួកគេជាមួយរុស្ស៊ី។
កាលពីមុន ក្រុមមន្រ្តីក្រុងសេអ៊ូល បដិសេធន៍មិនព្រមផ្តល់សេចក្តីអធិប្បាយលើរថក្រោះ Krabជាហេតុនាំឲ្យមានការព្យាករណ៍ថាតើ កូរ៉េខាងត្បូងបានឯកភាពជាផ្លូវការហើយឬនៅ ឬមួយពួកគេស្វែងរកជម្រើសផ្សេងទៀត៕
