សាធារណរដ្ឋស្លូវ៉ានី គ្រោងពង្រីកកិច្ចប្រតិបត្តិការថែមទៀតជាមួយកម្ពុជាលើអន្តរវិស័យ

2023/03/09 12:35:58 am        493

​ភ្នំពេញ ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ទទួល​​ជួប​​ពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Tanja Fajon ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ នៅ​ទី​ក្រុង​ដូហា ដើម្បីពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​និង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធនធានទឹក និងទេសចរណ៍ រវាងប្រទេសកម្ពុជា និង​សាធារណៈរដ្ឋស្លូវានី។

​ប្រភពពីក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៨ មីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុង​កិច្ចពិភាក្សា​នេះ​ឯកឧត្តមរដ្ឋមន្រ្តី​បាន​ជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបានក្នុងនាមជាម្ចាស់​ផ្ទះដឹកនាំ​កិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដែលមានការ​ចូលរួម​ពីថ្នាក់​ដឹកនាំកំពូលធំៗ​ជាច្រើន​មកពី​ទូទាំង​សកលលោក។ ឯកឧត្តម ក៏បានជម្រាបជូនភ្ញៀវបន្ថែម អំពី​សមិទ្ធផល​ដែលកម្ពុជា​សម្រេចបាន​នាពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដែលក្នុងនោះរួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាង (CKFTA) និង​កម្ពុជា​កំពុងត្រៀមនឹងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ភាពជាដៃ​គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួមនាពេល (Cambodia-UAE CEPA)ផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវិត-១៩ មាន​ការ​ថមថយ ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបមួយចំនួនបាននឹងកំពុងផ្តោត​ការចាប់​អារម្មណ៍​មកកាន់តំបន់​អាស៊ីអាគ្នេយ៍ ដែល​ក្នុងនោះ​សាធារណរដ្ឋស្លូវានីបានផ្តោតការចាប់អារម្មណ៍ និងការ​កោតសរសើរ​ខ្លាំង​ចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ និង​សមិទ្ធិផល​សម្រេច​បានធំៗ​ជាច្រើន និងជាបន្តបន្ទាប់។ បន្ថែមពីនេះ លោកជំទាវ ក៏បានបង្ហាញអំពី​គោលបំណង​ក្នុងការពង្រឹងកិច្ចប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា​លើវិស័យ​ពាក់ព័ន្ធមួយ​ចំនួនដូចជា៖ វិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និង​វិស័យទេសចរណ៍ ដើម្បីអាចផ្តល់នូវផល​ប្រយោជន៍​ទៅវិញទៅ​មកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

 ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជាកិច្ចបញ្ចប់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថិរភាព​នយោបាយ វិបុលភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ក៏បានបង្ហាញអំពីគោល​បំណង​ក្នុងការបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា និងបាន​គោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋស្លូវាគីផងដែរ៕ អត្ថបទ​៖ ឈិត បូរ៉ាវី​


អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
2026/10/03 07:11:05 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm        1
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
2026/10/03 05:12:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ

2026/10/03 07:11:05 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm
​គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
2026/10/03 05:52:06 pm
​មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
2026/10/03 05:49:17 pm
​រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
2026/10/03 05:47:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/03 08:55:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm