សប្បុរជនបន្តផ្តល់ជំនួយអបអរទិវា ៨ឧសភា ដល់កាកបាទក្រហម

2021/04/28 11:55:02 pm        24

ភ្នំពេញ៖ ដើម្បីចូលរួមអបអរទិវា៨ ឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ មានសប្បុរសជនចំនួនពីរផ្សេងគ្នា បានចូលរួមផ្តល់ជំនួយសប្បុរសធម៌ ដល់កាកបាទ ក្រហមកម្ពុជា ទី១.ក្រុមហ៊ុន DUVAL GROUP ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងម៉ាស់ចំនួន ៣ម៉ឺនម៉ាស់, ទី២ លោក ភុំ ភិរម្យ និងលោកស្រី ឡេង ម៉េងអាំង ឧបត្ថម្ភថវិកា ចំនួន ១០លានរៀល អង្ករ ៨តោន ទឹកបរិសុទ្ធ ១០០កេស ម៉ាស់១០កេស និងអាល់កុល១០ប៊ីដុង។ ដែលពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅអាគារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសទទួលជំនួយពីសប្បុរសជននោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មាននាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ជំនួយទាំងពីរខាងលើ ដែលបានចូលរួមឧបត្ថម្ភ នូវថវិកា អង្ករ ម៉ាស់ និងទឹកអាល់កុល ដល់កាកបាទក្រហមកម្ពុជា។ 

ដើម្បីអបអរទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

ម្ចាស់ជំនួយទាំងពីរខាងលើ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុន បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ក្នុងន័យរួមគ្នាប្រយុទ្ធជាមួយ និងជំងឹកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា និងសាកល លោក។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអោយដឹងទៀតថា នៅក្នុងឱកាសខួបទី១៥៨ ទិវា៨ឧសភា ឆ្នាំ២០២១នេះដែរកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

ជាមួយគ្នានេះ លោកជំទាវក៏មិនភ្លេចទេនូវសារបន្ថែម របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនូវពាក្យថា ៣កុំ និង ៣ការពារ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និងការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការការពារទប់ស្កាត់នូវការឆ្លងជំងឺកូវីត១៩ កាន់តែខ្លាំងឡើងៗនៅក្នុង សហគមន៍៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm