
អន្ដរជាតិ៖ មនុស្សជាង ១លាននាក់ បានដង្ហែក្បួនតវ៉ានៅទូទាំងប្រទេសបារាំង ធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូន និងសាលារៀន ដើម្បីប្រឆំាងនឹងផែនការរបស់លោកប្រធានាធិបតី Emmanuel Macron ឲ្យអ្នកចូលនិវត្តន៍នៅអាយុ ៦៤ឆ្នាំ។
ក្រុមនគរបាល ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករនៅទីក្រុងប៉ារីស ហើយការប៉ះទង្គិចគ្នា បានកើតមានផងដែរនៅទីក្រុងLyon ទីក្រុងភាគខាងលិច Nantes ប៉ុន្តែការដង្ហែក្បួនតវ៉ារៀបចំឡើងដោយសហជីពជាង ២៦០ក្រុមនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់ទេ។ នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ភាគីជម្លោះទាំង២ ចាប់តាំងពីរដ្ឋាភិបាលបារាំងសង្ឃឹមថា កំណែទម្រង់សោធននិវត្តន៍ នឹងត្រូវអនុម័តដោយសភានៅដំណាច់ខែនេះ៕
