ឧត្តមសេនីយ៍ឯក លន់ សុផាត រំលឹកដល់អង្គភាពអន្តរាគមន៍ពង្រឹងសមត្ថភាពបន្ថែមក្នុងកិច្ចការពារសន្តិសុខជូនជាតិ

2023/03/09 03:10:09 am        95

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានធ្វើការក្រើនរំលឹក និងណែនាំ​ដល់​អង្គភាពអន្ដរាគមន៍ពិសេស ត្រូវពង្រឹង និងធ្វើការហ្វឹកហាត់បន្ថែមទៀតក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រទេសជាតិទាំងមូលបើទោះបីជាកន្លងទៅទទួលបានជោគជ័យក្នុងកិច្ចការពារប្រ កិច្ច ប្រជុំកំពូលអាស៊ាន និងអាស៊ានបូកក្តីនោះ។

 ក្នុងឱកាសអញ្ជើញផ្តល់រថយន្តចំនួនពីរគ្រឿង និងម៉ូតចំនួនបួនគ្រឿងដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្តល់ជូនដល់អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតការពារ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នំា២០២៣នេះ ឧត្តមសេនីយ៍ឯក លន់ សុផាត បានលើកឡើងថា ក្នុងនាមមន្រ្តីនគរបាលអន្តរាគមន៍ ត្រូវពង្រឹង​សមត្ថភាពបន្ដទៀត ដោយត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមក គឺកើតចេញពីការសាមគ្គីភាពរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ នៃអង្គភាព​អន្ដរាគមន៍​ពិសេស។

 លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងផងដែរថាបើទោះបីទទួលបានជោគជ័យនូវការងារកន្លងមកក្ដី ក៏នៅមា​នចន្លោះប្រហោរមួយចំនួនកើតមានផងដែរ ប៉ុន្ដែភាពអវិជ្ជាមានទាំងអស់នោះ ត្រូវបានលុបបំបាត់ទៅដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ ព្រមទាំងទទួលបានការសាទរពីថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

 យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ឯក លន់ សុផាត ណែនាំបន្ថែមដល់អង្គភាពអន្តរាគមន៍ និងតម្រួតការពារ​ត្រូវត្រៀមលក្ខណៈឲ្យបានខ្ជាប់ខ្ជួន និងត្រៀមទទួលបទបញ្ជាពីថ្នាក់លើក្នុងកិច្ចការពារ សន្តិសុខសណ្តាប់ធ្នាប់ ចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ា ហ្គេម ព្រឹត្តិការណ៍អង្គរសង្រ្កាន រួមទាំងព្រឹត្តិការណ៍បោះឆ្នោតសកលនាពេលខាងមុខនេះផងដែរ។

សូមបញ្ជាក់ថាក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯកលន់ សុផាន ក៏បាននាំយកនូវអំណោយ​របស់​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន រថយន្ដ២គ្រឿង មួយគ្រឿងជូនអង្គភាពអន្ដរាគមន៍ពិសេស និងមួយគ្រឿងទៀតជូនអង្គភាពតម្រួតបទបញ្ជា,ម៉ូតូ៤គ្រឿង,ថវិកាចំនួន៥លានរៀល, អង្ករ៣តោន, មី១០កេស, ត្រីខ១០កេស ព្រមទាំងឧបត្ថម្ភថវិកាជូនមន្ដ្រីគ្រប់ៗរូប។ បន្ថែមពីនេះ ក្នុងឱកាសទិវានារីអន្ដរជាតិ៨មីនាលោកក៏​បានជូនពរដល់កងកម្លាំងនារីនៃអង្គភាពអន្ដរាគមន៍ពិសេសផងដែរ៕ អត្ថបទ ៖ ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm