កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ២-០ ក្នុងជំនួប​បើកឆាក​វគ្គ​ជម្រុះ​ AFC U20 Woman's Asian Cup ​ពូ​ល ​G

2023/03/09 04:37:05 pm        115

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបាន​របូត ៣​ពិន្ទុសម្រាប់​ជំនួប​បើក​ឆា​កពូ​ល​ G ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ​២០២៤ (AFC U20 Woman's Asian Cup 2024) នៅ​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ាដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២៣ ម្សិលមិញនៅ​កីឡដ្ឋាន​ Smart RSN ​រាជធានី​ភ្នំពេញ។​

​ការប្រកួត​ដំបូងដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នេះ វគ្គ​ទី​១ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅវិញទៅមក តែ​មិនមាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​ឡើយ។ ប៉ុន្ដែ​ក្រោយ​ចាប់ផ្ដើម​វគ្គ​ទី​២ បាន​ប្រមាណ ៥​នាទី កីឡាករ​មី​យ៉ាន់​ម៉ា​ Sandar Lin ​ក៏​រកបាន ១​គ្រាប់​មុននៅ​នាទី​៥៥ មុន​ខ្សែការពារ សំរឹទ្ធ និមល ទាត់​ផ្លាត​ចូល​ទី​ខ្លួនឯង ​(Own Goal) ១​គ្រាប់​ទៀតនៅ​នាទី​៦៤ ដែល​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ានាំមុខ ២-០ ហើយ​បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​តែម្ដង។​

​ការបរាជ័យ​នេះបានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានៅសល់​ឱកាស​តិចតួច​ប៉ុណ្ណោះដើម្បី​ប្រជែង​កៅអី​វគ្គ​បន្ដ ដ្បិត​នៅសល់ ១​ប្រកួត​ក្នុង​ដៃដោយ​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ U20 ​ម៉ាឡេស៊ីនា​ថ្ងៃទី​១០ ខែមីនា​ស្អែក​នេះ។ ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ G ​ពិតជា​សំខាន់សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជា ប្រសិនបើ​ឈ្នះគឺ​កម្ពុជា​នឹង​សល់​ឱកាស​អ៊ុត​នៅ​ការប្រកួត​បញ្ច​ប់ពូ​លរវាង​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ីនា​ថ្ងៃទី​១២ ខែមីនា តែបើ​ចាញ់កម្ពុជា​នឹង​អស់​ឱកាស​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm