ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​៖ កីឡាការិនី​ក្រៅពី​ការហ្វឹកហាត់​ក៏​អាចធ្វើ​ការងារ​ផ្ទះ​បានដែរ

2023/03/09 04:54:31 pm        70

​វ៉ូ​វី​ណា​ម៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​មានប្រសាសន៍ថា កីឡាការិនីក្រៅពី​ផ្ដោតលើ​ការហ្វឹកហាត់ ក៏ដូចជា​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​កិត្តិ​សយ​ជូន​ជាតិ ពួកគេ​អាចធ្វើ​ការងារ​ផ្ទះ​បានដែរ មានន័យថាកីឡាការិនី​មាន​ភារកិច្ច​ច្រើនជាង​កីឡាករ​ទៀតផង។​

​ការលើកឡើង​នេះ បន្ទាប់ពី​ប្រធាន​សហព័ន្ធ​រូបនេះបានធ្វើ​ការជួប​សំណេះសំណាល ​ជាមួយ​កីឡាការិនី​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​បន្ថែមត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ក្នុងឱកាស​ខួប​លើក​ទី​១១២ នៃ​ទិវា​សិទ្ធិនារី​អន្ដរជាតិ ៨​មីនាកាលពី​ម្សិលមិញ។​ ​ឯកឧត្តម​បានបង្ហាញ​ការគោរព​ស្រលាញ់ និង​កោតសរសើរចំពោះ​កីឡាការិនី​របស់ខ្លួន ក៏ដូចជា​កីឡាការិនីនៃ​ប្រភេទ​កីឡា​ផ្សេងៗដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាងដើម្បី​ជាតិ​មាតុភូមិ។ ហេតុនេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ស្ដ្រី ពិសេស​កីឡាការិនី ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់​ពួកគេ​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង និង​ប្រជែង​មេដាយ​ជូន​ជាតិ​ក្នុង​ការប្រកួត​អន្ដរជាតិ​នានា។​

​ទន្ទឹម​ជាមួយ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​នេះដែរ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជាបាន​សម្ដែង​ការសប្បាយ​ចិត្ត និង​មាន​ភាពកក់ក្ដៅ ហើយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិតាមរយៈ​វិស័យ​កីឡា ពិសេស​ស្វែងរក​មេដាយ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​គួរ​ដឹងថា បច្ចុប្បន្ន​រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់​ចំពោះ​ស្ដ្រីលើ​គ្រប់​វិស័យ ជាក់ស្ដែង​ក្នុង​ទិវា​សិទ្ធិនារី​អន្ដរជាតិ​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជាបានរៀបចំ​ខួប​លើក​ទី​១១២ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​​យុគសម័យ​ឌីជីថល​»។ ក្រឡេក​មក​វិស័យ​កីឡា​វិញ ស្ដ្រី​ក៏​កំពុង​ឈានមុខក្នុងការ​ដណ្ដើម​មេដាយមាស​ ក្នុងព្រឹត្តិការណ៍​អន្ដរជាតិ​នានា​ជូន​ជាតិ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        147
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm