PSG និង Spurs ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League

2023/03/09 05:48:43 pm        88

​បាល់ទាត់៖ ​ក្តីសង្ឃឹម​របស់​ក្រុម​អ្នកមាន​បារាំង Paris Saint Germain ក្នុង​ការចង់​ឈ្នះ​ជើងឯក​អឺរ៉ុប UEFA Champions League រដូវ​កាល​នេះ​បានបញ្ចប់​យប់មិញ​ ក្រោម​ស្នាដៃ​របស់​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich​។​ ​​ក្រុម​ជើងឯក ៦សម័យ Bayern Munich ចាប់ផ្តើម​ការប្រកួត​វគ្គ​ទី១ ព្យាយាម​ការពារ​គ្រាប់​បាល់​ចំណេញ ១គ្រាប់​របស់ខ្លួន ស្របពេល PSG បង្កើត​ឱកាស​ប្រយុទ្ធ​ជាច្រើន​ដោយ Lionel Messi និង Kylian Mbappe តែ​គ្មាន​សំណាង​។

​​Eric Maxim Choupo-Moting និង Serge Gnabry រកបាន​ម្នាក់​មួយគ្រា​ប់​នៅ​វគ្គ​ទី២ ក្នុង​ជ័យជំនះ ២-០ របស់ Bayern Munich នៅ​ជើង​ទី២ លើ​ទឹកដី​របស់ខ្លួន និង​សរុប​ទាំងពីរ​ជើង ៣-០ បន្ទាប់ពី​ឈ្នះ ១-០ នៅ​ទឹកដី​បារាំង​ជើង​ទី១​។ ​​Paris Saint Germain នៅពេលនេះ​បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ UEFA Champions League ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ប្រាំ​លើក​ហើយ​ក្នុងចំណោម ៧រដូវ​កាល​ចុងក្រោយ ខណៈ​បរាជ័យ​លើក​នេះ​ក៏បាន​ដាក់​សំពាធ​ទៅលើ​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Christophe Galtier ផងដែរ​។​ ​​ងាក​មក​មក​គូ​ទៀត ក្រុម​អង់គ្លេស Tottenham Hotpsur បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​នេះ​ផងដែរ​ក្រោយ​ស្មើ AC Milan ០-០ នៅ​ជើង​ទី២ ក្នុង​ទឹកដី​របស់ខ្លួន និង​សរុប​ទាំងពីរ​ជើង​ចាញ់ AC Milan ១-០​។

​​មិនមែនជា​ការប្រកួត​ដ៏​ល្អ​ឡើយ​សំរាប់ Spurs ដែល​ត្រូវ​លេង​ប្រយុទ្ធ​រក​គ្រាប់​បាល់​តាម​ស្មើ ផ្ទុយទៅវិញ AC Milan បាន​បង្កើត​ឱកាស​រក​គ្រាប់​បាល់ ១៤លើក​ចំ​គោលដៅ ៣លើក ខណៈ Spurs មានឱកាស ៩លើក​ចំ​គោលដៅ ២លើក ខណៈខ្សែការពារ​អា​ហ្ស​ង់​ទីន Cristian Romero ត្រូវបាន​បណ្តេញចេញ​ផងដែរ​នៅ​នាទី​ទី៧៨​។​ ​បរាជ័យ​នៅ UCL នេះដែរ​ក៏បាន​ដាក់​សំពាធ​ទៅលើ​អ្នកចាត់ការ Antonio Conte ផងដែរដែល​ទើប​ត្រលប់មក​ដឹកនាំ​ក្រុម​ផ្ទាល់​វិញ​ ក្រោយ​សម្រាក​មួយរយៈ​ដោយសារ​បញ្ហា​សុខភាព​។ ​​ការប្រកួត​វគ្គ ១៦ក្រុម​បង្ហើយ​នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ ខណៈ​ការចាប់​ឆ្នោត​វគ្គ​បន្ទាប់​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខាងមុខនេះ​នៅ​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        292
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm