បាល់ទាត់៖ ដូចការគ្រោងទុកនៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៥ឆ្នាំបានចាប់ផ្តើមដំណើរការប្រកួតវគ្គជំរុះក្នុងពូល នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សម្រាប់លទ្ធផលថ្ងៃបើកឆាកនេះ ពូល ក ក្រុមព្រះខ័នរាជស្វាយរៀង (U15) ចាញ់ RED BULL U15 ២ទល់នឹង៣ យុវជនសង្កាត់ស្វាយតឿ ស្មើសសយក ស្រុករមាសហែក ១ទល់នឹង១ និងគោព្រៃភូមិស្វាយធំ សសយក ស្រុករំដួល។
បាល់ទាត់ពានរង្វាន់យុវជនស្វាយរៀងអាយុក្រុម ១៥ឆ្នាំមាន ២១ក្រុមចូលរួមប្រកួតដោយបែងចែកជា ០៤ពូលរួមមាន៖ ពូល ក មាន ០៦ក្រុម ព្រះខ័នរាជស្វាយរៀង U15, RED BULL U15, យុវជនសង្កាត់ស្វាយតឿ, សសយក ស្រុករមាសហែក, គោព្រៃ ភូមិស្វាយធំ, សសយក ស្រុករំដួល។ ពូល ខ មាន ០៥ក្រុម ដារ៉ូពិទូ Sports FC, ភូមិហ៊ីង, MST FC, សសយក ស្រុកស្វាយជ្រំ, និងត្នោត FC។ ពូល គ មាន ០៥ក្រុម យុវជនគគីរសោម U15, UNITED SEZ U15, សសយក ស្រុកចន្ទ្រា, សសយក ស្រុកស្វាយទាប, និងសសយក ស្រុកកំពង់រោទិ៍ ចំនែក ពូល ឃ មាន ០៥ក្រុម សសយក ក្រុងស្វាយរៀង, យុវជនជីភូ, យុវជនសាមគ្គី U15, យុវជនចុងព្រែក, ពិសីព្រែកប្រសូត។
ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុងមួយថ្ងៃធ្វើការប្រកួតចំនួន ០៣ប្រកួត គូទី១ ចាប់ផ្តើមវេលាម៉ោង ០៨ព្រឹក គូទី២ វេលាម៉ោង ២រសៀល និងគូទី៣ វេលាម៉ោង ០៤រសៀល។ ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ០៨ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៣ និងវគ្គខ្វែងធ្វើការប្រកួតថ្ងៃ០៦ ខែឧសភារហូតដល់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣។ ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៥ឆ្នាំលើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕ អត្ថបទ៖ គង់ ហួន



