មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្មារតីជំរុញការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព

2023/03/09 07:21:23 pm        725

ភ្នំពេញ៖ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រសួងសុខាភិបាល បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តទំនើបៗ ក្នុងស្មារតីជំរុញឲ្យមានការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព​ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ឯកទេសជំងឺសួត បានបញ្ចប់ការសិក្សាមកពីប្រទេសបារាំង និងជានាយផ្នែករង ក្តោបក្តាប់រួម នៃមជ្ឈមណ្ឌលឯកទេសជំងឺសួត ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា ជាចក្ខុវិស័យរបស់ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានតម្រង់ទិសឲ្យថ្នាក់ដឹងនាំ បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដោះស្រាយយ៉ាងណាផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ទទួលបានការកាត់​បន្ថយភាពឈឺចាប់ពីជំងឺរ៉ាំរ៉ៃ កាត់បន្ថយការសម្រាកក្នុងពេទ្យយូរ មានន័យថា ចូលរួម​កាត់បន្ថយការ​ចំណាយរបស់ប្រជាពលរដ្ឋបានយ៉ាងល្អ ពេលនោះអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋ នឹងស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលលោកចង់បាន។

ទន្ទឹមនឹងនោះមជ្ឈមណ្ឌលឯកទេសជំងឺសួត ក៏បានរៀបចំបន្ទប់វះកាត់ជំងឺសួត-ទ្រូង នៅក្នុងអគារនៃ​មជ្ឈមណ្ឌលផ្ទាល់ ដើម្បីងាយស្រួលក្នុងការសហការពិនិត្យ ព្យាបាល និងពិភាក្សាគ្នារវាងគ្រូពេទ្យ​ឯកទេសសួត និងគ្រូពេទ្យវះកាត់ ក៏ដូចជាគ្រូពេទ្យឯកទេសសណ្តំក្នុងស្មារតី​​ជំរុញឲ្យមាន​ការផ្តល់សេវា និងប្រសិទ្ធភាពព្យាបាលយ៉ាងល្អជូនដល់អ្នកជំងឺ។

បើតាមយោងតាមរបាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០១៨-២០២២ បង្ហាញនៅថ្ងៃនេះថា ពីឆ្នាំ២០១៨-២០២២ មណ្ឌលសុខភាពបានកើន៨៣កន្លែង និងមន្ទីរពេទ្យកើន៩កន្លែង ក្នុងនោះមន្ទីរពេទ្យ បង្កើត/បន្ថែមថ្មីមាន៖ មន្ទីរពេទ្យខេត្តត្បូងឃ្មុំ មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម (ចំណុះ ២៨ គ្រែ ជាប់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ) ដែលបានផ្ទេរពីអង្គការក្រៅរដ្ឋាភិបាល មកឱ្យក្រសួងសុខាភិបាលគ្រប់គ្រងកាលពីចុងឆ្នាំ២០២២ និងមន្ទីរពេទ្យបង្អែកស្រុក ៥ទៀត ដែលត្រូវបានតម្លើងមុខងារពីមណ្ឌលសុខភាពមានគ្រែឱ្យទៅជាមន្ទីរពេទ្យបង្អែក៖ ១.) មន្ទីរពេទ្យបង្អែកបវិល ក្នុងស្រុកប្រតិបត្តិថ្មគោល ខេត្តបាត់ដំបង, ២.) មន្ទីរពេទ្យបង្អែកសំបូរ ក្នុងស្រុកប្រតិបត្តិក្រចេះ ខេត្តក្រចេះ, ៣.) មន្ទីរពេទ្យបង្អែកព្រែកប្រសព្វ ក្នុងស្រុកប្រតិបត្តិ ឆ្លូង ខេត្តក្រចេះ, ៤.) មន្ទីរពេទ្យបង្អែកកែវសីមា ក្នុងស្រុកប្រតិបត្តិសែនមនោរម្យ ខេត្តមណ្ឌលគីរី និង ៥.) មន្ទីរពេទ្យបង្អែកជាំក្សាន្ត ក្នុងស្រុកប្រតិបត្តិព្រះវិហារ ខេត្តព្រះវិហារ។ គិតត្រឹមខែធ្នូឆ្នាំ២០២២ មណ្ឌលសុខភាពបានកើនឡើង ដល់១.២៨៨កន្លែង និងប៉ុស្តិ៍សុខភាព១២៥កន្លែង ដោយរាប់បញ្ចូលទាំងប៉ុស្តិ៍សុខភាពដែលស្ថិតនៅក្នុងពន្ធនាគារទូទាំងប្រទេស។ រីឯមន្ទីរពេទ្យបង្អែកបានកើនឡើងដល់១៣២ កន្លែង ក្នុងនោះមានមន្ទីរពេទ្យជាតិ ១២ កន្លែង ដោយរាប់បញ្ចូលមន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យព្រះសីហនុនៃក្តីសង្ឃឹម និងមន្ទីរពេទ្យជាតិតេជោសន្តិភាព ស្ថិតនៅក្នុងរាជធានីភ្នំពេញ មន្ទីរពេទ្យរាជធានី-ខេត្ត ២៥ កន្លែង និងមន្ទីរពេទ្យបង្អែក-ក្រុង-ស្រុក-ខណ្ឌ ៩៥ កន្លែង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm